ក្រុមហ៊ុន Honda ធ្លាក់ចុះប្រាក់ចំនេញ ២៩,៥% ក្នុងត្រីមាសទី១

ក្រុមហ៊ុន Honda ប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញ ២៩.៥% ត្រឹមត្រីមាសទី១។ ក្រុមហ៊ុនផលិតរថយន្ត បានកត់ត្រាប្រាក់ចំណេញ ១៧២,៣ ពាន់លានយ៉េន សម្រាប់រយៈពេលចាប់ពីខែមេសា ដល់ខែមិថុនា ដែលមានការធ្លាក់ចុះពី ២៤៤,៣ ពាន់លានយ៉េន បើធៀបទៅនឹងភាពជោគជ័យឆ្នាំមុនក្នុងរយៈពេលដូចគ្នា។

ក្រុមហ៊ុនបានទម្លាក់ការព្យាករណ៍ ប្រាក់ចំណេញរបស់ខ្លួនសម្រាប់ឆ្នាំ ២០២០ មកត្រឹម ៦៤៥ ពាន់លានយ៉េន ខុសពីការព្យាករណ៍ពីមុនដែលមានចំនួន ៦៦៥ ពាន់លានយ៉េន។ ប៉ុន្តែរំពឹងថាប្រាក់ចំណេញប្រតិបត្តិការនឹងកើនឡើង ៦ ភាគរយដែលសរុបចំនួន ៧៧០ ពាន់លានយ៉េន។

ពាណិជ្ជកម្ម

ការលក់ធ្លាក់ចុះនៅទីផ្សារសហរដ្ឋអាមេរិក និងឥណ្ឌាដែលជាផ្នែកនៃការចុះថយប្រាក់ចំណេញនេះផងដែរ។ ការលក់នៅអាមេរិករបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៤០៧.០០០ គ្រឿងក្នុងរយៈពេល ៣ ខែពីចំនួន ៤២៥.០០០ គ្រឿងកាលពីមួយឆ្នាំមុន។ ក្រុមហ៊ុនក៏បានទម្លាក់ការព្យាកររបស់ខ្លួន សម្រាប់ការលក់ទូរទាំងពិភពលោកក្នុងឆ្នាំនេះ ដល់ខែមីនាឆ្នាំ ២០២០ ចំនួន ៥,១៦ លានគ្រឿង មកត្រឹម ៥,១១ លានគ្រឿងវិញ។ កំណត់ត្រានៃការលក់កាលពីឆ្នាំមុនគឺមានចំនួន ៥,៣២៣ លានគ្រឿង។

នៅក្នុងខែឧសភាក្រុមហ៊ុន បានបញ្ជាក់ថាខ្លួនកំពុងកាត់បន្ថយការចំណាយផលិតកម្មទូរទាំងពិភពលោកចំនួន ១០ ភាគរយនៅឆ្នាំ ២០២៥ ដើម្បីសន្សំទៅលើរបាយការណ៌ស្រាវជ្រាវ និងអភិវឌ្ឍន៍។

Sponsored