ក្រុមហ៊ុន Toyota បង្ហាញឯកសារប៉ាតង់ Stout ជារថយន្តភីកអាប់ខ្នាតតូចថ្មីនាពេលអនាគត

[បរទេស] កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត TOYOTA បានធ្វើការបង្ហាញចេញនៅឯកសារប៉ាតង់មួយដែលមានឈ្មោះថា Stout ថ្មី ដែលធ្លាប់ជារថយន្តភីកអាប់ខ្នាតតូចមួយដែលត្រូវបានដាក់បង្ហាញតាំងពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ២០០០ ។

ជាមួយគ្នានេះ ការចុះបញ្ជីប៉ាតង់បែបនេះ មិនមានការបញ្ជាក់ទេ ថាក្រុមហ៊ុន toyota ពិតជានឹងផលិតរថយន្តភីកអាប់នេះ ប៉ុន្តែលទ្ធភាពនៃការផលិតរថយន្តភីកអាប់ខ្នាតតូចពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ប្រសិន​បើ​ពួក​គេ​ចង់​ចូលទៅ​ក្នុង​ទីផ្សារ​ភីកអាប់​នៅ​ពេល​អនាគត។

ពាណិជ្ជកម្ម

Toyota បានចាប់ផ្តើមងាកទៅកាន់ការផលិតរថយន្តផ្នែករថយន្ត Pick-up ខ្នាតតូចនេះ ដោយមានគោលបំណងប្រកួតប្រជែងជាមួយម៉ូដែលដូចជា Ford Maverick, Fiat Toro, Renault Oroch, Chevrolet Montana និង Hyundai Santa ជាដើម។

មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ត្រូវ​បាន​គេ​បញ្ជាក់​នៅ​ឡើយ​ទេ។ ទោះបីជាគំរូនេះ ត្រូវបានប្រើប្រាស់គ្រោងឆ្អឹង TNGA platform ដូចគ្នាទៅនឹងរថយន្ត Corolla ដើម្បីផលិតរថយន្តភីកអាប់ជាមួយនឹងបច្ចេកវិទ្យាថ្មី ឬប្រហែលជាបន្ថែមម៉ូទ័រអគ្គិសនីផងដែរ។

បើទោះបីជារហូតមកដល់ពេលនេះពួកគេមិនបានបញ្ជាក់ឲ្យច្បាស់លាស់ក៏ដោយ ប៉ុន្តែក្នុង​ចំណោម​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន ដោយឥឡូវ​នេះ​មានការ​ពិត​មួយ​បាន​ចាប់​អារម្មណ៍​ពី​វិទ្យាស្ថាន​ជាតិ​នៃ​កម្មសិទ្ធិ​ឧស្សាហកម្ម ដោយមានយោងតាមឯកសារដែល Windshield បានបង្ហាញពីក្រុមហ៊ុនផលិតរថយន្តជប៉ុននេះបានចុះបញ្ជីឈ្មោះ Stout ៕

Sponsored