ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ គំរូឡានអគ្គិសនី Lexus RZ concept បន្ថែមរូបរាងកាន់ទាក់ទាញ បង្ហាញខ្លួននៅ Shanghai Auto Show

គំរូឡានអគ្គិសនី Lexus RZ concept បន្ថែមរូបរាងកាន់ទាក់ទាញ បង្ហាញខ្លួននៅ Shanghai Auto Show

ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើកានាំយកគំរូរថយន្ត Lexus RZ Outdoor concept ទៅដាក់បង្ហាញខ្លួនដំបូងនៅ Shanghai Auto Show ។ ក្នុងនោះ ក្រុមហ៊ុនបានបង្ហាញពីអ្វីដែលអាចធ្វើទៅបាននៅពេលកែកុនសម្រាប់ការបើកបរលក្ខណះផ្សងព្រេងបែប Off-Road ផងដែរ។

Lexus បានធ្វើការដាក់បង្ហាញគំរូរថយន្តនេះ មានភាពខុសគ្នាពីគំរូរថយន្តនៅឯពិព័រណ៌រថយន្ត Tokyo Auto Salon ។ ចំពោះគំរូដែលបានដាក់បង្ហាញនេះវិញ បានបំពាក់​​ចង្កៀង​បន្ថែម​ជា​ច្រើន រួម​មាន​របារ​នៅ​ផ្នែក​ខាង​ក្រោម ចង្កៀងប្រភេទ KC lampe នៅ​គែម​ខាង​ក្រៅ​ផ្នែកខាងមុខ និង​បន្ទះ LED នៅ​ខាង​លើ​កញ្ចក់ ។ លើសពីេនះ បានតុបតែងជាមួយពណ៌ត្នោតពណ៌ខ្មៅរលោង ប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៉ីញ ស្រោបដោយសំបក BFGoodrich all-terrain tires និងរបាំងការពារផ្នែកខាងក្រោមមុខ-ក្រោយផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Lexus RZ450e បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ២០៨ សេស និងកម្លាំងរមួល ៤៣៥ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥ វិនាទី ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ភ្ជាប់ជាមួយឆ្នាំងសាក​​ល្បឿនលឿន DC កម្លាំង ១៥០ គីឡូវ៉ាត់។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនី Lexus RZ450e ប្រភេទ SUV នេះ មានតម្លៃលក់ចាប់ពី ៥៨ ៦៥០ ដុល្លារ ដល់ ៧២ ២០៩ ដុល្លារសម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម