ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Ford បានបញ្ចេញរថយន្ដ Explorer ST ស៊េរីឆ្នាំ២០២៧ បំពាក់ជាមួយកញ្ចប់តុបតែង Sinister លើកសម្រស់រថយន្ដកាន់តែកាចហើយអំណាច

Ford បានបញ្ចេញរថយន្ដ Explorer ST ស៊េរីឆ្នាំ២០២៧ បំពាក់ជាមួយកញ្ចប់តុបតែង Sinister លើកសម្រស់រថយន្ដកាន់តែកាចហើយអំណាច

ក្រុមហ៊ុន Ford ទើបតែបានផ្តល់នូវជម្រើសកញ្ចប់តុបតែងថ្មីលើរថយន្ដ Explorer ST ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលនិយមក្នុងការលេងរថយន្ដ។

Ford's Sporty Three-Row SUV Leans Into Its Dark Side with New Sinister Package for 2027 - Autoblogសម្រាប់កញ្ចប់តុបតែង Sinister នេះទទួលបានការបំផុសពីរថយន្តត្រកូលរថយន្ដ ST ដោយក្នុងនោះបានបន្ថែមនូវរូបរាងខាងក្រៅពណ៌ខ្មៅស្រអាប់ ចង្កៀងបំភ្លឺពេលថ្ងៃ LED ពណ៌លឿងទុំ, ថាសកង់អាលុយមីញ៉ូមពណ៌ខ្មៅរលោងទំហំ ២១ អុីញ សំបកកង់ដែលអាចប្រើប្រាស់បានគ្រប់រដូវកាល (All-season tires) និងនិមិត្តសញ្ញា ST Sinister រំលេចដោយពណ៌ស្រអាប់យ៉ាងពិសេស។ ជារូបរាងហើយស្ទាយសបែបគឺជាអ្វីម្ចាស់រថយន្តភាគច្រើន តែងតែយកទៅតុបតែងធ្វើដោយខ្លួនឯងជាទូទៅ បន្ទាប់ពីទិញរថយន្តរួច ដូច្នេះដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ហេតុនេះហើយ Ford បានសម្រេចបំពាក់ជាមួយកញ្ចប់ពិសេស Sinister ចេញពីរោងចក្រផ្ទាល់តែម្ដង។

2027 Ford Explorer ST Sinister Package Officially Revealedគួរបញ្ជាក់ផងដែរកញ្ចប់តុបតែង “Sinister” របស់រថយន្ត Ford Explorer ST ស៊េរីឆ្នាំ២០២៧ គ្រាន់តែជាការរចនារូបរាងក្រៅឲ្យមើលទៅកាន់តែស្ព័រខ្លាំង ដោយវាក៏មិនបានកែប្រែលើប្រព័ន្ធមេកានិចម៉ាសុីនោះទេ ដោយក្នុងនោះរថយន្ដ Explorer ST Sinister គឺត្រូវបានអភិវឌ្ឍឡើងនៅលើមូលដ្ឋានគ្រិះនៃរថយន្ត Explorer ST ដោយវានៅតែរក្សាទុកនូវម៉ាស៊ីនចំណុះ ៣.០ លីត្រ Twin-turbo ទំហំស៊ីឡាំង ៦ ប្រភេទ EcoBoost អាចផលិតកម្លាំងបាន ៣៨៥សេះ។ បន្ថែមពីរថយន្ដនេះក៏នាំមកនូវបុគ្គលិកលក្ខណៈបែបស្ព័រខ្លាំងរបស់ត្រកូល ST ផងដែរ ដែលនេះជាហេតុផលធ្វើឲ្យកញ្ចប់តុបតែង Sinister មួយនេះ មិនមានអារម្មណ៍ថាជាការលេងស្ទីលបែបសំបកក្រៅសុទ្ធសាធនោះឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Explorer ST 2025 – Ford Lebanonសម្រាប់រថយន្ត Ford Explorer ក៏ទទួលបានលទ្ធផលយ៉ាងល្អប្រសើរក្នុងការធ្វើតេស្តប្រព័ន្ធសុវត្ថិភាពនាពេលថ្មីៗនេះ។ ដោយម៉ូឌែលស៊េរីឆ្នាំមុន បានឈ្នះពានរង្វាន់រថយន្តមានសុវត្ថិភាពខ្ពស់បំផុតប្រចាំឆ្នាំ២០២៦ “IIHS Top Safety Pick 2026” និងទទួលបានចំណាត់ថ្នាក់ផ្កាយប្រាំ ដែលជាកម្រិតពិន្ទុជារួមខ្ពស់បំផុតពីស្ថាប័ន NHTSA ដូច្នេះចំពោះម៉ូឌែលឆ្នាំ២០២៧នេះ រំពឹងថានឹងផ្តល់នូវកម្រិតសុវត្ថិភាពខ្ពស់បែបនេះដដែល។

ចំពោះប្រព័ន្ធជំនួយការបើកបរស្ដង់ដារដែលមានបំពាក់នៅលើគ្រប់ Option នៃរថយន្ត Explorer រួមមាន៖»

  • ប្រព័ន្ធគ្រប់គ្រង និងរក្សាល្បឿនរថយន្តដោយស្វ័យប្រវត្តិតាមស្ថានភាពឡានខាងមុខ
  • ប្រព័ន្ធផ្ដល់សញ្ញាព្រមាននៅកញ្ចក់ជំហៀង
  • ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិតាមផ្នែកខាងមុខ និងខាងក្រោយ
  • ប្រព័ន្ធផ្តល់សញ្ញាព្រមាន នៅពេលរថយន្តបើកបររេខុសគន្លងផ្លូវ
  • ប្រព័ន្ធជំនួយការទាញចង្កូត ដើម្បីរក្សារថយន្តឱ្យបើកបរចំគន្លងផ្លូវត្រឹមត្រូវ
  • ប្រព័ន្ធបើកនិងប្តូរភ្លើងហ្វា-កូដដោយស្វ័យប្រវត្តិ

«បន្ថែមពីលើនេះ ប្រព័ន្ធ “Blue Cruise” ដែលជាប្រព័ន្ធបើកបរស្វ័យប្រវត្តមិនបាច់កាន់ចង្កូត របស់ក្រុមហ៊ុន Ford ជួយសម្រួលដល់អ្នកបើកបរពេលធ្វើដំណើរផ្លូវឆ្ងាយមិនឲ្យនឿយហត់ខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម