នាពេលថ្មីៗនេះ BMW បានដាក់តាំងបង្ហាញគំរូរថយន្ត ឈ្មោះថា Concept 4 នៅក្នុងកម្មវិធី 2019 Frankfurt Motor Show ក្នុងប្រទេសអាល្លឺម៉ង់។
Concept 4 បានបំពាក់ប៉ាណាមុខយ៉ាងធំ ដែលធ្វើឲ្យអ្នកចូលរួមមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ការរចនាបែបនេះ ធ្វើឲ្យចង្កៀងមុខដ៏ស្លីមរបស់វារឹតតែទាក់ទាញ និងកាចថែមមួយកម្រិតទៀត។
បើក្រឡេកទៅមើលផ្នែកខាងក្រោយវិញ Concept 4 ត្រូវបានរចនាស្រដៀងទៅនឹង BMW 8 Series អីចឹង។
យ៉ាងណាក៏ដោយ BMW មិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមពី Concept 4 ឡើយ ប៉ុន្តែ BMW អះអាងថា Concept 4 ជារូបរាងសម្រាប់ម៉ូដែល 4 Series Coupe, 4 Series Convertible និង 4 Series Gran Coupe នាថ្ងៃអនាគត៕