ចាយលុយជាង ៣ម៉ឺនដុល្លារ អាចប្រែក្លាយឡាន Aston Martin Vantage ទៅជាឡាន James Bond 007 បាន

ក្រុមហ៊ុនបំពាក់អាវក្រោះរថយន្តរបស់អាមេរិកមួយ មានឈ្មោះថា AddArmor បានប្រកាសចេញការបំពាក់អាវក្រោះ សម្រាប់រថយន្ត Aston Martin Vantage។

អាវក្រោះដែលបំពាក់លើរថយន្ត Aston Martin Vantage របស់ AddArmor គឺ កម្រិត B4 Level ដែលរួមមាន ជញ្ជាំង និងទ្វារមាំជាងមុន, កញ្ចក់ការពារគ្រាប់, ដំបូលដែកការពារការផ្ទុះ, អាវក្រោះការពារធុងសាំង និង បូមកែថ្មី សម្រាប់ទ្រទម្ងន់ដ៏ធ្ងន់ដែលបានបន្ថែម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ វាក៏មានបំពាក់សម្បកកង់ប្រភេទ run-flat ទោះបែក ក៏អាចបើកទៅមុខបាន ព្រមទាំង ដៃទ្វារឆក់ ដែលអាចបើកឲ្យដំណើរការភ្លាមៗបាន ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។

សូមបញ្ជាក់ថា ចំពោះការបំពាក់កញ្ចប់ការពារ “Anti-Intrusion Protection Package” របស់ក្រុមហ៊ុន AddArmor នេះ មានតម្លៃចាប់ពី​ ៣២ ៥០០ដុល្លារ (មិនបូកតម្លៃរថយន្តឡើយ)។

យ៉ាងណាមិញ តាមរយៈការបន្ថែមគ្រឿងគ្រូវការពារជាច្រើនបែបនេះ AddArmor អះអាងថា វាបន្ថែមនូវទម្ងន់ប្រមាណ ២០០គីឡូក្រាមទៀតសម្រាប់រថយន្ត។

ទោះជាយ៉ាងណា រថយន្ត Aston Martin Vantage មានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៥០៣សេះ និងកម្លាំងរមួល ៦៨៥ញ៉ូតុនម៉ែត្រឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម