ចូលឆ្នាំថ្មីភ្លាម! គំរូរថយន្តថ្មី ២ ម៉ូដែលរបស់ Honda នឹងបង្ហាញខ្លួនផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda នឹងចូលរួមពិរព័ណ៍រថយន្ត Tokyo Auto Salon ឆ្នាំ ២០២៣ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ ជាមួយនឹងរថយន្តជាច្រើនប្រភេទនៅក្នុងប្រទេសកំណើតរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ Honda នឹងដាក់បង្ហាញគំរូរថយន្តចំនួន ២ ម៉ូដែលជាលើកដំបូងគឺ CIVIC e:HEV SPORTS ACCESSORY CONCEPT និង ZR-V e:HEV SPORTS ACCESSORY CONCEPT នឹងគោលដៅដាក់បង្ហាញនៅឆ្នាំ ២០២៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់គំរូ Civic Sports e:HEV” បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលបានអភិវឌ្ឍថ្មី និងរួមបញ្ចូលជាមួយម៉ាស៊ីនកូនកាត់ hybrid កម្រិតខ្ពស់ផ្អែកលើរថយន្ត Civic និង ZR-V ដែលមានការបើកបរដ៏ទាក់ទាញ ។ សម្រាប់ CIVIC e:HEV SPORTS ACCESSORY CONCEPT វាសង្កត់ធ្ងន់ទៅលើភាពស្ព័រ ជាមួយ​នឹង​គ្រឿង​បន្ថែម​បែប​ស្ព័រ​ក្រោម​ប្រធានបទ “FEEL SPORTS” រូបរាង​ដ៏​គួរ​ឲ្យ​ទំនើបរ និង​ការ​បើកបរ​កាន់​តែ​សប្បាយ។

ខណៈគំរូ ZR-V e:HEV SPORTS ទទួលបានគំនិតនៃការរចនាបែប “Emotional Urban Sports” ក្រោមកញ្ចប់ MUGEN package ធ្វើឲ្យរូបរាងកាន់តែប្រណិត ជាមួយនឹងការតុបតែងបែបលក្ខណៈគ្រួសារ រួមទាំងការរចនាឡើងវិញនៅប៉ាពាមុខថ្មីដែលមានលក្ខណៈបែបស្ព័រទៅលើ កាងខាងមុខ កាងចំហៀង កាងខាងក្រោយថ្មីទាំងអស់ និងចង្កៀងក្រោយកពណ៌ខ្មៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម