ប៉ាតង់ដែលចុះកម្មសិទ្ធិបញ្ញាដោយក្រុមហ៊ុន Ford បានលេចចេញលើអនឡាញប្រទះឃើញដោយវិបសាយ Mach-E Club ដែលមានរៀបរាប់អំពីគ្រោងឆ្អឹងដែលរថយន្តភីកអាប់ Ford F-150 ប្រភេទអគ្គិសនីអាចនឹងប្រើ ហើយមានប្រភេទប្រើម៉ូទ័រអគ្គិសនីចំនួនបួនកំពុងស្ថិតក្រោមការផលិត។
រូបគំនូរដែលបានបញ្ចូលក្នុងប៉ាតង់ដែលចុះបញ្ជីជាមួយការិយាល័យប៉ាតង់និងកម្មសិទ្ធិបញ្ញានៅអាមេរិក បានបង្ហាញអំពីរថយន្តដែលមានម៉ូទ័រអគ្គិសនីចំនួនពីរ គឺមួយនៅមុខ និងមួយទៀតនៅក្រោយ។ យ៉ាងណាក្ដីប៉ាតង់បានរៀបរាប់អំពីភាពអាចទៅរួចនៃម៉ូទ័រអគ្គិសនីចំនួន ៤ ដែលអាចផ្ដល់ថាមពលដល់កង់នីមួយៗ។
Ford បានបង្ហាញអំពីគម្រោងការផលិតរថយន្ត F-150 ប្រើថាមពលអគ្គិសនីសុទ្ធកាលពីដើមឆ្នាំ ២០១៩។ រថយន្តប្រភេទនេះអាចនឹងប្រកាសចេញលឿនបំផុតនៅឆ្នាំ ២០២១។ នេះបើតាមការបង្ហាញរបស់លោក Ted Cannis ថ្នាក់ដឹកនាំមួយរូបរបស់ Ford ដែលបានលើកឡើងកាលពីខែកញ្ញា៕