ចេញហើយ! Hyundai Santa Cruz ២០២២ ជាកូនកាត់ Tucson SUV កម្លាំង ២៧៥សេះ (មានវីដេអូ)

516

បន្ទាប់ពីបានបង្ហាញខ្លួនកាលពីឆ្នាំ ២០១៥ ក្នុងព្រឹត្តិការណ៌ពិពណ៌រថយន្តអន្តរជាតិ North American International Auto រួចមក ឥឡូវនេះ Hyundia Santa Cruz ២០២២ បានបង្ហាញវត្តមានជាផ្លូវការ ប៉ុន្តែក្រុមហ៊ុនមិនបាននិយាយថាវាជារថយន្តប្រភេទ Pickup នោះទេ ដោយសារតែវាជាកូនកាត់នៃរថយន្តប្រភេទគ្រួសារ Tucson ដោយអោយឈ្មោះថា “segment-shattering” លក្ខណះជារថយន្តបែបស្ព័រដ៏ទំនើប និងយកលំនាំតាមរថយន្តប្រភេទគ្រួសារ Crossover។

ចង្កៀងមុខរបស់វា បានយកលំនាំតាមរថយន្ត ​Tucson ដោយគ្រាន់តែ Santa Cruz លេងខ្លួនស៊ីវីល័យជាង។ ចំណុចចាប់ផ្តើមនៃការផលិតរថយន្តនេះ Santa Cruz ជារថយន្តទី២ នៅអាមេរិចដោយមិនត្រូវបានយកតួរខ្លួនបែបប្រពៃណីដូចពីមុននោះទេ ប្រើប្រាស់ប្រភេទ “Unibody”។ រថយន្តដែលប្រើប្រាស់តួរខ្លួនប្រភេទ Unibody មានដូចជា Honda Pilot, Toyota Highlander, Chevrolet Traverse, Ford Explorer និង Hyundai Santa Fe ជាដើម។

Sponsored

ទ្រុងខាងក្រោយរបស់ Santa Cruz មានទំហំ ៥២,១អុីញ តូចជាងរថយន្ត Nissan Frontier ៧អុីញ តូចជាង Toyota Tacoma ៨អុីញ និងតូចជាង ១១អុីញនៃរថយន្ត Honda Ridgeline។

យោងតាមគេហទំព័រផ្លូវការរបស់សហរដ្ឋអាមេរិច រថយន្ត Santa Cruz ២០២២ មាន៤ជម្រើសដូចជា៖ SE, SEL, SEL Premium និង Limited។

រថយន្ត Santa Cruz ២០២២ មាន ២ជម្រើសម៉ាស៊ីន គឺប្រភេទ ២,៥លីត្រ កម្លាំង ១៩០+សេស កម្លាំងរមួល ១៨០+ lb-ft រីឯមួយប្រភេទទៀត ២,៥លីត្រ turbocharged កម្លាំង ២៧៥+សេស កម្លាំងរមួល ៣១០+ lb-ft ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ។ បើទោះបីជារថយន្តនេះ ត្រូវបានផលិតដោយមិនបានប្រើប្រាស់តួរខ្លួនជារថយន្ត Pickup ដោយមានឈ្មោះថា “Sport Adventure Vehicle” ក៏ពិតមែន តែក្រុមហ៊ុនបានធានាជូនដល់ការអូសសណ្តោងផ្សេងៗដោយប្រភេទម៉ាស៊ីនធម្មតាបានរហូតដល់ ៣ ៥០០ lbs ខណះប្រភេទ Turbocharged បានរហូតដល់ ៥ ០០០ lbs។

សម្រាប់ជម្រើសកង់វិញជាស្តង់ដារគឺទំហំ ១៨អុីញ និងជម្រើស ២០អុីញផងដែរ។ រីឯកុងទ័រ និងអេក្រង់កំសាន្តវិញទំហំធំ ១០អុីញ បន្ថែមជាមួយជម្រើសប្រព័ន្ធកំសាន្តប្រភេទ Bose និងកៅអីស្បែកផ្តល់នូវផាសុកភាពទ្វេដង។ ដើម្បីសុវត្ថិភាពរបស់អតិថិជន រថយន្តនេះមានបំពាក់មកជាមួយនូវប្រព័ន្ធសុវត្ថិភាពស្តង់ដារដូចជា៖ Forward collision avoidance, Lane keep assist, និង driver attention warning standard on the Santa Cruz. ក្រៅពីនេះក៏មានជម្រើសពិសេសដោយបន្ថែមអោយមានដូចជា៖ Blindspot warning, a blind spot camera, Safe Exit Assist, highway drive assistance, a surround-view monitor, និង rear cross-traffic alerts ផងដែរ។

ខាងក្រោមនេះជាការសម្ភោធលក្ខណៈវីដេអូថតទុក ឌីជីថល៖

រថយន្តនេះនឹងត្រូវចាប់ផ្តើមការផលិតនៅខែ មិថុនា ឆ្នាំ២០២១នេះ ដោយត្រៀមលក់ផ្លូវការនៅរដូវក្តៅ (Summer) ហើយនេះគ្រាន់តែជាការផ្តល់ឱកាស និងចាប់យកចំណែកទីផ្សារដូចរថយន្ត Ford Bronco ផងដែរ។ ទោះជាយ៉ាងណា ក្រុមហ៊ុនកូរ៉េនេះ មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីតម្លៃរបស់វានៅឡើយទេ។

 

Sponsored