ចំណុចដែលម្ចាស់រថយន្តប្រើហ្គាសគួរពិនិត្យ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] រថយន្ត​ប្រើ​ប្រព័ន្ធ​ហ្គាស ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​ក្នុង​ការ​​​​ថែ​ទាំ ទាមទារ​ការ​យកចិត្ត​ទុកដាក់​បំផុត​ដោយ​ត្រូវ​​​​ឧស្សាហ៍​​​យក​ឡាន​ទៅ​​ត្រួត​ពិនិត្យ​​ប្រព័ន្ធ​បច្ចេកទេស​ ដែល​អាច​កើត​មាន​​​ការ​ធ្លុះធ្លាយ​ទុយោ​ហ្គាស​ដោយ​ការ​ដំឡើង​មិន​បាន​ត្រឹម​ត្រូវ អាច​បង្ក​ឲ្យ​មាន​ការ​ឆាប​ឆេះ​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​ជា​ដើម។ មានសញ្ញាមួយចំនួនដែលម្ចាស់យានយន្តអាចត្រួតពិនិត្យមើលដោយខ្លួនឯងផ្ទាល់បើសិនមានករណីមិនប្រក្រតីកើតឡើង៖

១.ក្លិន​ដែល​ភាយ​ចេញ៖ ក្លិន​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ថា​រថយន្ត​អាច​មាន​បញ្ហា​លេច​ធ្លាយ​ត្រង់ Sensor ណាមួយ​នៃ​បំពង់​ហ្គាស​ហើយ។

២. លោត​សញ្ញា​ប្រាប់​ដំណឹង៖ នៅ​ពេល​បំពង់​មាន​បញ្ហា​នោះ​ សញ្ញា​នឹង​បញ្ចេញ​សម្លេង​ប្រាប់​ដំណឹង​ដល់​ម្ចាស់​យាន​យន្ត​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៣. ធុង​ទឹក៖ ​ឧស្សាហ៍​ត្រួត​ពិនិត្យ​ធុង​ទឹក​ឡាន ​កុំ​ទុក​រហូត​ដល់​ស្ងួត​ដើម្បី​ជៀស​វាង​ការ​ឡើង​កម្ដៅ។

៤. ពេល​លាង៖ ​ម្ចាស់​រថយន្ត​ប្រើ​ហ្គាស​ត្រូវ​ប្រយ័ត្ន​បំផុត ពេល​បើក​គម្រប​ម៉ាស៊ីន​លាង ​ព្រោះ​វា​ងាយ​ឆ្លង​ប្រព័ន្ធ​ជាង​រថយន្ត​ប្រើ​សាំង។

៥. ពេល​បញ្ចូលហ្គាស៖ ពេល​បញ្ចូល​ហ្គាស​ម្ដងៗ ​​ត្រូវ​ប្រាកដ​ថា​អ្នក​ជំនាញ​បាន​ត្រួត​ពិនិត្យ​គ្រប់​ជ្រុង​ជ្រោយ​រួច​រាល់​ហើយ ដើម្បី​ជៀស​វាង​ការ​ផ្ទុះឆេះ មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​។

ម្យ៉ាងវិញទៀត ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ឡានចង់​សន្សំ​សំចៃ ជា​ពិសេស​អ្នក​ប្រកបរបរ​រត់​តាក់ស៊ី​ជៀស​មិន​ផុត​ពី​ប្ដូរ​មក​ប្រើ​ប្រព័ន្ធ​ហ្គាស។ ឡាន​ប្រើ​ហ្គាស​នៅ​ពេល​ប្ដូរ​មក​ប្រើ​សាំង​ធម្មតា​វិញ​ គេ​បាន​ប្ដូរ ប៊ូស៊ី ប្រព័ន្ធ​សាំង ដូច​នេះ​វា​អាច​ដំណើរ​ការ​បាន​ធម្មតា​វិញ តែ​បើ​មិន​ទាន់​ច្បាស់​ អាច​យក​ទៅ​ប្ដូរ​ថ្មី​មុន​ពេល​ប្រើ​ប្រាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម