ការយល់ខុសក្នុងការចាក់ទឹកធម្មតាចូលក្នុងធុងទឹករបស់រថយន្ត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] មនុស្សមួយចំនួនបានសន្មតថាការប្រើទឹកធម្មតាចាក់បញ្ចូលក្នុងធុងទឹករថយន្តគឺដើម្បីការពារការឡើងកម្តៅ និងដោះស្រាយបញ្ហា។ ជាមួយនឹងតម្លៃប្រេងឥន្ធនៈ ប្រេងម៉ាស៊ីន ទឹកស្អំម៉ាស៊ីន អាចមានតម្លៃថ្លៃហើយត្រូវការផ្លាស់ប្តូរតាមកាលកំណត់។ វាងាយស្រួលសម្រាប់ការរកមើលដំណោះស្រាយដែលកាត់បន្ថយលើការចំណាយមកលើរថយន្ត ដូចជាការប្រើប្រាស់ទឹកធម្មតាសម្រាប់ចាក់បញ្ចូលក្នុងធុងទឹកម៉ាស៊ីន។ សូមកុំប្រើដំណោះស្រាយបែបនេះព្រោះទឹកស្អំម៉ាស៊ីនទើបជាសារធាតុដែលអាចបញ្ចុះកម្តៅម៉ាស៊ីនរថយន្តបានល្អ ហើយអាចនាំយកកំទេចកំទីនៅផ្នែកខាងក្នុងបានផងដែរ។ ទឹកស្អំម៉ាស៊ីន មិនបង្កអោយកើតជាច្រេះទេ បើទឹកធម្មតាវិញគឺឆាប់កើតច្រេះ នៅរន្ធទឹកខាងក្នុងម៉ាស៊ីន ជាពិសេសគឺធុងទឹកតែម្តង។

ការប្រើទឹកធម្មតាដើម្បីបញ្ចុះកម្តៅម៉ាស៊ីនគឺជាការយល់ខុស ជាទូទៅភាគច្រើនគឺពួកគាត់មិនយល់ពីរបៀបដំណើរការប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីន និងមូលហេតុដែលត្រូវប្រើទឹកស្អំម៉ាស៊ីន និងការកកើតច្រេះក្នុងប្រព័ន្ធ។ ទឹកស្អំគឺជាសារធាតុគីមីដែលត្រូវប្រើក្នុងប្រព័ន្ធបញ្ចុះកម្តៅ ឬធុងទឹករបស់រថយន្តរបស់អ្នកដើម្បីដំណើរការម៉ាស៊ីន។ ប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីនរថយន្តមានធុងទឹកដែលជាធម្មតាមានគម្របសម្ពាធ (កុំបើកវាចេញនៅពេលធុងទឹក ឬម៉ាស៊ីនរថយន្តក្តៅ ក្នុងកាលៈទេសៈណាក៏ដោយ)។ គោលបំណងនៃប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីនគឺបញ្ចូលទឹកស្អំចូលក្នុងម៉ាស៊ីនដើម្បីស្រូបយកកម្តៅចេញពីម៉ាស៊ីន រួចបង្ហូរទឹកដែលមានកម្តៅចូលក្នុងធុងទឹកវិញ ហើយប្រើកង្ហាបក់ខ្យល់ពីខាងក្រៅមកស្រូបកម្តៅចេញពីទឹកស្អំក្នុងធុងទឹកវិញ។ នេះជាវដ្តដំណើរការរបស់ប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីន។ ដូច្នេះបើបងប្អូនស្រលាញ់រថយន្តរបស់ខ្លួន សូមកុំចាក់ទឹកធម្មតាជំនួសឲ្យទឹកស្អំអោយសោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម