ចំនួនលក់ឡាន Aston Martin កើនឡើង ២០០% ដោយសារឡាន SUV

ក្រុមហ៊ុន Aston Martin បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំង នៃចំនួនលក់សម្រាប់ឆមាសទីមួយ នៃឆ្នាំ ២០២១ នេះ ហើយថែមទាំងបានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុ ដែលមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ផងដែរ។

ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២១ នេះ ក្រុមហ៊ុន Aston Martin បានចែកចាយរថយន្តសរុបចំនួន ២ ៩០១ គ្រឿង។ វាគឺជាការកើនឡើង ២២៤ ភាគរយ (ឬ ២ ០០៦ គ្រឿង) បើប្រៀបធៀបទៅនឹង ៨៩៥ គ្រឿងកាលពីឆមាសទីមួយ នៃឆ្នាំ ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថាម៉ូដែល Aston Martin DBX បានក្លាយខ្លួនជាម៉ូដែលលក់ដាច់យ៉ាងឆាប់រហ័សបំផុត របស់ក្រុមហ៊ុន Aston Martin ជាមួយនឹងចំនួនលក់ដាច់ ១ ៥០០ គ្រឿងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ។

សូមបញ្ជាក់ថា ការកើនឡើងនៃការលក់ និងប្រជាប្រិយភាពនៃម៉ូដែល Aston Martin នៅក្នុងប្រទេសចិន ក៏បានដើរតួយ៉ាងសំខាន់ផងដែរ នៅក្នុងភាពជោគជ័យរបស់ក្រុមហ៊ុន។

សរុបមក ការលក់របស់ក្រុមហ៊ុន Aston Martin មានតម្លៃសរុប ៣៨១ លានដុល្លារ ក្នុងត្រីមាសទីមួយ ដែលកើនឡើងច្រើនជាងឆ្នាំមុន ៥ ដង​ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម