ដើម្បីអាចបញ្ឆេះរថយន្តបាន ហេតុអ្វីត្រូវកាច់សោរហូតដល់ទៅ៣ដំណាក់កាល?

សម្រាប់រថយន្តដែលប្រើសោកាច់ដេរបញ្ឆេះ គឺមានដំណើរការរហូតដល់ ៣ដំណាក់កាល ដែលជាការពាក់ព័ន្ធគ្នារវាងប្រព័ន្ធភ្លើង និងមេកានិចរថយន្ត។ បន្ទាប់ពីស៊ូកចូលក្នុងរន្ធសោហើយ អ្នកបើកបរត្រូវកាច់សោតាមដំណាក់កាលនីមួយៗ ដែលបង្ហាញពីអត្ថន័យដូចខាងក្រោមនេះ៖

ពេលកាច់សោដំណាក់កាលទី១ គឺជាការដោះសោចង្កូតរថយន្ត និងបើកវិទ្យុ បើកភ្លើងតាបឡូ និងអាចបិទបើកកញ្ចក់បង្អួច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាច់សោដំណាក់កាលទី២ គឺជាការបើកដំណើរការប្រព័ន្ធភ្លើងទាំងអស់ ហើយរថយន្តអាចធ្វើរោគវិនិច្ឆ័យស្កេនរកកំហូចបាន។ ជាមួយគ្នានេះ សម្ពាធបូមសាំងក៏ត្រៀមរួចរាល់ដើម្បីបញ្ជូនសាំងចូលក្នុងម៉ាស៊ីនផងដែរ។

សម្រាប់ការកាច់សោដំណាក់កាលចុងក្រោយ គឺជាការបញ្ជូនភ្លើងពីអាគុយទៅឲ្យដុំដេរ ដើម្បីដាស់ដំណើរការម៉ាស៊ីន។

គួរបញ្ជាក់បន្ថែមថា សម្រាប់រថយន្តដែលមិនមានបញ្ហាម៉ាស៊ីន ឬចេញសញ្ញាឆេកណាមួយទេនោះ ពេលកាច់សោដំណាក់កាលទី២ វានឹងបង្ហាញសញ្ញាឆេក និងសញ្ញាព្រមានជាច្រើនក្នុងកុងទ័រ ប៉ុន្តែវានឹងបាត់ទៅវិញ នៅពេលកាច់ដេរបញ្ឆេះដំណើរការម៉ាស៊ីនរួច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម