តាមពិត Mazda 2 ឆ្នាំ ២០២៣ ជារថយន្តតូយ៉ូតា ម៉ូដែលនេះសោះ

ក្រោយពីលេចធ្លារ​នូវរូបភាពលួចថតបាន នៅទីតាំងរថយន្ត Mazda បានប្រទះឃើញរថយន្ត Mazda 2 ឆ្នាំ២០២៣ ដែលមើលទៅមានរូបរាងដូចទៅនឹងរថយ​ន្ត Toyota Yaris Hybrid ដែលត្រូវបានគេជឿថាផ្លាស់ប្តូរតែតែម ឡូហ្គូដាក់ Mazda ប៉ុណ្ណោះ។ ដោយសារតែវាជារថយន្តជំនាន់ថ្មី ហេតុនេះហើយ Mazda 2 ឆ្នាំ២០២៣ ត្រូវបានគេរាយការណ៌តាំងដើមឆ្នាំមុនថា នឹងផលិតរថយន្តនេះសម្រាប់ទីផ្សារអឺរ៉ុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្រុមហ៊ុនតូយ៉ូតាខ្លួនឯងបានអនុញ្ញាត្តអោយក្រុមហ៊ុន Mazda បំពាក់ឡូហ្គូលើរថយន្ត Mazda 2 ដែលជារថយន្ត Toyota Yaris សម្រាប់ទីផ្សារអាមេរិចតាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២០ នេះ។ រូបភាពដែលត្រូវបានគេលួចថតបាននោះ ទាំងមុខ និងក្រោយ ត្រូវបានបិទឡូហ្គូ បន្តែរំលេចដោយតែមអក្សរ Hybrid ក្រោយពីមើលកាន់តែគៀកទៀតនោះឃើញថា ជានិមិត្តសញ្ញារបស់ Mazda តែម្តង។ គួររំលឹកដែរថា ក្រុមហ៊ុនតូយ៉ូតាក៏ធ្លាប់ផ្តល់សិទ្ធសម្រាប់រថយន្តរបស់ក្រុមហ៊ុនជប៉ុន Suzuki ផងដែររួមមានម៉ូដែល Swace ( Toyota Corolla Sport Tourer) និង Across (Toyota RAV4)។

ក្រុមហ៊ុន Mazda បានបញ្ជាក់ជាផ្លូវការថាខ្លួននឹងប្រើប្រាស់បច្ចេកវិទ្យាហាយប្រ៊ីត (Hybrid) របស់តូយ៉តា “ ដំណោះស្រាយល្អបំផុតដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៃតំបន់នីមួយៗ ហើយកិច្ចសហការនេះគឺជាលទ្ធផលនៃភាពជាដៃគូរវាងតូយ៉ូតា-ម៉ាសាដា នាពេលថ្មីៗនេះដែលបានបញ្ជាក់ថា“ រោងចក្រនឹងផ្គត់ផ្គង់រថយន្ត Yaris THS សម្រាប់ Mazda 2” នឹងត្រូវបានផ្តល់ជូននៅទីផ្សារអឺរ៉ុបក្នុងរយៈពេល ២ ឆ្នាំខាងមុខនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម