តោះមកដឹងតម្លៃលក់ផ្លូវការរបស់​ Lexus GX ជំនាន់ថ្មី ឆ្នាំ​២០២៤ មុនពេលចេញលក់នៅដើមឆ្នាំក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានប្រកាសថារថយន្ត Lexus GX ស៊េរីឆ្នាំ ២០២៤ នឹងមានលក់តម្លៃចាប់ពី ៦៤ ២៥០ ដុល្លារ ដល់ ៧៧ ២៥០ ដុល្លារ ថ្លៃជាងជំនាន់ជាង ៤ ០០០ ពាន់ ដុល្លារ ដែលមានតម្លៃ ៦០ ២២៥ ដុល្លារ គ្រោងនឹងធ្វើការចេញលក់នៅដើមឆ្នាំក្រោយ។

Lexus GX ជំនាន់ថ្មីនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform មានប្រវែងតួខ្លួនសរុប ៥ ០០៤ ម.ម, ទទឹង ២ ១១៧ ម.ម, កំពស់ ១ ៩៣៥ ម.ម និងប្រវេងតួខ្លួនសរុប ២ ៨២៩ ម.ម ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៤ លីត្រ Twin-turbo V6 អាចផលិតកម្លាំងបាន ៣៤៩ សេស និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ និងបានបំពាក់ប្រព័ន្ធទប់លំនឹង double-wishbone នៅផ្នែកខាងមុខ និង Multi-link នៅផ្នែកខាងក្រោយ និងប្រព័ន្ធចាក់សោរប៉ុងអេឡិចត្រូនិច ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាបម៉ូដែលកូនកាត់ hybrid ដែលគ្រោងនឹងមកដល់នៅពេលក្រោយ ដែលមានម៉ាស៊ីន hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងអាគុយទំហំ ១,៨៧ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ៣២៦ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ Lexus GX ស៊េរីឆ្នាំ ២០២៤ មាន ៦ ម៉ូដែលសម្រាប់ជ្រើសរើស ដោយទទួលបានប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 ជាស្តង់ដារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម