[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅប្រទេសអូស្ត្រាលី បានធ្វើការបញ្ជាក់ច្បាស់ៗថា ភីកអាប់ដែលបង្ហាញពីការប្រកាសដ៏សំខាន់មួយសម្រាប់ម៉ូដែលដែលលក់ដាច់បំផុតរបស់ខ្លួន Ford Ranger ម៉ូដែលកូនកាត់ hybrid ដែលនឹងមកដល់នៅទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។
ដោយនៅក្នុងនោះ Ford បានបញ្ចេញវីដេអូ Teaser រយៈពេល ១០ វិនាទីនៅលើវេទិការ X ដែលពីមុនជា Twitter គ្រោងនឹងដាក់លក់ភីកអាប់ Ford Ranger Hybrid នៅក្នុងប្រទេសអូស្ត្រាលី និងបានបង្ហាញពីទិដ្ឋភាពប្លែកៗ រួមជាមួយនឹងចំណងជើងដែលអមជាមួយវីដេអូនោះថា the best of both worlds is comming ដែលរំពឹងថា FORD RANGER នឹងមកជាមួយបច្ចេកវិទ្យាសម្រាប់ភីកអាប់ថ្មីផងដែរ។
The best of both worlds is coming. 19.09.23#BestofBothWorlds pic.twitter.com/NCAR3bqpM8
— Ford Australia (@FordAustralia) September 14, 2023
សម្រាប់ម៉ូដែលកូនកាត់ hybrid នេះ គេរំពឹងថានឹងធ្វើការរួមគ្នាជាមួយម៉ាស៊ីនចំណុះ ២,០ លីត្រ twin-turbo និងម៉ូទ័រអគ្គិសនី មានកម្លាំង ២១០ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ។ សម្រាប់ព័ត៌មានបន្ថែម មានតែរងចាំដល់ភីកអាប់បង្ហាញខ្លួននៅអាទិត្យក្រោយនេះ ៕