ទីបំផុតដឹងថ្ងៃប្រកាសចេញ Rolls-Royce Ghost ស៊េរីថ្មីហើយ

Rolls-Royce បាន​បញ្ជាក់​ហើយ​ថា​រថយន្ត​ម៉ូដែល Ghost ជំនាន់​ថ្មី​នឹង​បង្ហាញ​ខ្លួន​តាម​រយៈ​ប្រព័ន្ធ​ឌីជីថល​ដល់​ពិភពលោក នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា​ខាង​មុខ​នេះ។

ក្រុមហ៊ុន​បាន​បញ្ជាក់​ដែរ​ថា​រថយន្ត Rolls-Royce Ghost នឹង​មាន​​ចំណុច​​ផ្ដាច់​មុខ​មួយ​មិន​ធ្លាប់​មាន​លើ​រថយន្ត Rolls-Royce ដទៃ គឺ​វា​មាន​ភ្លើង​ភ្លឺ​នៅ​​លើ​បន្ទះ​​រថយន្ត​នៅ​​ចំ​ពី​មុខ​កៅអី​អង្គុយ​របស់​អ្នក​ដំណើរ​ខាង​មុខ។ ចំណុច​ពិសេស​នេះ​គឺ​​ក្រុមហ៊ុន​បាន​ចំណាយ​ពេល​អភិវឌ្ឍន៍​ជាង​ពីរ​ឆ្នាំ​ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​គួរ​ដឹង​ថា​រថយន្ត Rolls-Royce Ghost ស៊េរីថ្មីនឹងប្រើគ្រោងឆ្អឹងអាលុយមីញ៉ូម ដូចម៉ូដែល Phantom ជំនាន់ចុងក្រោយបង្អស់​ ហើយ​គេរំពឹងថា Ghost ឆ្នាំ២០២១ នឹងប្រើម៉ាស៊ីនចំណុះ ៦,៧៥លីត្រ Twin-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៦៣សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយមកស្តង់ដារ តែក៏មាន Option ប៉ុងពីរផងដែរ។ មិនតែប៉ុណ្ណោះ គេសង្ស័យថា Rolls-Royce ក៏អាចបំពាក់ម៉ាស៊ីន Plug-in Hybrid ផងដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម