នេះជារថយន្តតូចជាងគេបំផុត ដែល Rolls-Royce បានផលិត

មុន​ Rolls-Royce គឺ​មាន​ McLaren និង Bugatti បាន​ផលិត​រថយន្ត​អគ្គិសនី​ខ្នាត​តូច​សម្រាប់​កុមារ​។ ប៉ុន្តែ​​និយាយ​ពី​ភាព​ទាក់​ទាញ​ រថយន្ត​ទាំង​ពីរ​ មិន​អាច​ប្រៀប​ធៀប​នឹង​ Rolls-Royce បាន​នោះ​ទេ។

នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន Rolls-Royce បាន​បង្ហាញ​ចេញ​រថយន្ត​ SRH សម្រាប់​កូន​ក្មេង​ដែល​រង់​ចាំ​ទទួល​ការ​វះកាត់​នៅ​មន្ទីរពេទ្យ​ Saint Richard ចក្រភព​អង់គ្លេស។ រថយន្ត SRH នេះ​មាន​ផលិត​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ ដែល​ផលិត​ឡើង​ផ្អែក​តាម​ Rolls-Royce Wraith។

ពាណិជ្ជកម្ម

រថយន្ត​គឺ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​កិច្ច​ការ​សប្បុរស​ធម៌។ ក្មេង​តូច​ៗ​ដែល​រង់​ចាំ​ទទួល​​ការ​វះ​កាត់​នឹង​អាច​សាក​ល្បង​បើកបរ​រថយន្ត​នេះ ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ភ័យ​ខ្លាច។ នៅ​មន្ទីរ​ពេទ្យ​ខាង​លើ Rolls-Royce ក៏​បាន​បង្កើត​ផ្លូវ​មាន​ស្លាក​សញ្ញា​ចរាចរណ៍​ដើម្បី​​ឲ្យ​ក្មេងៗ​បាន​សាក​ល្បង​​បទ​ពិសោធន៍​បើកបរ​ពិតៗ​ផង​ដែរ។

កន្លង​មក​នេះ​មាន​កូន​ក្មេង​ប្រមាណ ១ ៣០០ នាក់ បាន​អង្គុយ​លើ​រថយន្ត SHR នេះ។ Rolls-Royce បាន​និយាយ​ថា​នឹង​មិន​លក់​រថយន្ត SHR នេះ​ទេ៕​

Sponsored