ភីកអាប់ RAM ហក់ឡើងដល់លេខ ២ នៅអាមេរិក

ដោយ​សារ​កំណើន​លក់​ខ្លាំង​ក្លា​ក្នុង​ឆ្នាំ ២០១៩ ធ្វើ​ឲ្យ​ម៉ាក​រថយន្ត​ភីកអាប់ Ram Trucks វ៉ា​ផុត​ ម៉ាក​រថយន្ត​ភីកអាប់​លេខ ២ នៅ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ ២០១៨ គឺ Chevrolet។

សរុប​នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន Ram Trucks អាច​​លក់​រថយន្ត​​ភីកអាប់​បាន​ ៦៣៣ ៦៩៤ គ្រឿង ប្រៀប​ធៀប​នឹង​ចំនួន​លក់​ ៥៧៥ ៦០០ គ្រឿង របស់​ក្រុមហ៊ុន Chevrolet។ ចំនួន​លក់​នេះ​ដែរ​គឺ​មាន​ការ​កើន​ឡើង ១៨% បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​វា​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ម៉ាក​នេះ តាំង​ពី​ពេល​បំបែក​ខ្លួន​ពី​ក្រុមហ៊ុន Dodge នៅ​ឆ្នាំ ២០០៩ មក។

ពាណិជ្ជកម្ម

 

Ram 1500 គឺ​ជា​ម៉ូដែល​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ ហើយ​ម៉ូដែល​នេះ​បាន​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ទាំង​ស្រុង​សម្រាប់​ស៊េរី​ឆ្នាំ ២០១៩។ ប៉ុន្តែ​ចំនួន​លក់​បាន​កើន​ឡើង​ក៏​ដោយ​សារ​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​បន្ត​ផលិត​រថយន្ត Ram 1500 ជំនាន់​មុន ដោយ​ប្រើ​ឈ្មោះ​ថា Ram 1500 Classic៕​

Sponsored