ភីកអាប់របស់ Tesla ប្រើជាឡានប៉ូលីស កំពុងទទួលការបញ្ជាទិញ នឹងចាប់ផ្តើមចែកចាយនៅចុងឆ្នាំនេះ

[បរទេស] ភីកអាប់អគ្គិសនីសុទ្ធរបស់ Tesla ត្រូវបានបំពាក់បន្ថែមជាមួយនឹងឧបករណ៍ជាច្រើនដើម្បីប្រើប្រាស់សម្រាប់ក្រុមប៉ូលីស ចេញពីក្រុមហ៊ុន UP.FIT ដែលមាន ៣ម៉ូដែលដូចជា Patrol Admin និង Tacitcal ជាមួយនឹងការធ្វើឲ្យប្រសើរឡើងជាពិសេសសម្រាប់ក្រុមអនុវត្តច្បាប់ កំពុងទទួលការបញ្ជាទិញ ហើយរំពឹងថានឹងចាប់ផ្តើមចែកចាយនៅចុងឆ្នាំ ២០២៤ ។

UP.FIT Cybertruck ទាំង ៣ម៉ូដែលនេះ អាចបើកបរបានចម្ងាយ ៥៤៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រប្រើរយៈពេល ២,៦វិនាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ថាសកង់ទំហំ ១៨អ៉ីញរចនាឡើងយ៉ាងពិសេស ព្រមទាំងភ្លើង​សញ្ញារបស់ប៉ូលីស ស៊ីរ៉ែន និង​ប្រព័ន្ធ PA ។ លើសពីនេះ UP.FIT ក៏មានកន្លែងសម្រាប់ផ្ទុកឧក្រិដ្ឋជន ទ្រុងទុកសម្រាប់សត្វឆ្កែរបស់ប៉ូលីស ឬបន្ទប់ឯកទេសដែលប្រើសម្រាប់រក្សាទុកអាវុធ ឧស្ម័ន។ ក្នុងនោះ UP.FIT និយាយថា Tesla Cybertruck ក៏អាចប្ដូរតាមបំណងសម្រាប់បេសកកម្ម យុទ្ធសាស្ត្រ យោធ និងជួយសង្គ្រោះផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម