មក​ស្គាល់​រថយន្តអគ្គិសនី ៥ ដែលនឹងចេញលក់ឆ្នាំ ២០២០

នៅ​ឆ្នាំ ២០២០ រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ចំនួន ៥ នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ មាន​ចាប់​តាំង​ពី​ប្រភេទ​រថយន្ត​ភីកអាប់ ដល់​​ប្រភេទ​ Super Car។

Volkswagen ID.3

ពាណិជ្ជកម្ម

រថយន្ត​ប្រភេទ Hatchback នេះ​នឹង​ចេញ​លក់​ដើម​ឆ្នាំ ២០២០។ ក្រុមហ៊ុន​អាល្លឺម៉ង់​មិន​ទាន់​បាន​បង្ហាញ​ដំណឹង​លម្អិត​នោះ​ទេ ប៉ុន្តែ​បញ្ជាក់​ថា​នឹង​មាន​ទំហំ​ប៉ុន​ម៉ូដែល Golf ដែរ។ វា​អាច​បើកបរ​បាន​ចម្ងាយ​ចន្លោះ​ពី ២៩០ ទៅ ៤០០ គ.ម ពេល​សាក​មួយ​​ពេញ ជា​មួយ​តម្លៃ​ចាប់​ពី ៣០ ០០០ ដុល្លារ​នៅ​អឺរ៉ុប។

Rivian R1T

រថយន្ត​ភីកអាប់​របស់​ Rivian Automative បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០១៨។ វា​មាន​ម៉ូទ័រ​អគ្គិសនី​ចំនួន ៤ អាច​ផលិត​កម្លាំង ១៧៤ សេះ ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់​ ៤។ រថយន្ត​នេះ​​​អាច​បើកបរ​បាន​ចម្ងាយ​ ៣៧០ ទៅ ៦៤០ គ.ម ជា​មួយ​តម្លៃ​ចាប់​ពី ៦២ ០០០ ដុល្លារ។

BMW IX3

រថយន្ត Concept នេះ​បាន​បង្ហាញ​ក្នុង​ឆ្នាំ ២០១៨ នៅ​កម្មវិធី​ប្រទេស​ចិន។ វា​អាច​បើកបរ​បាន​​ចម្ងាយ ៣៥០ គ.ម និង​មាន​កម្លាំង ២៧០ សេះ។ រថយន្ត​អគ្គិសនី​របស់ BMW នេះ​នឹង​ផលិត​នៅ​ប្រទេស​ចិន ហើយ​ចែក​ចាយ​លក់​ជុំវិញ​ពិភពលោក។

Byton M-Byte

Byton ជា​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​បង្កើន​នៅ​ប្រទេស​ចិន ដែល​មាន​ការ​បណ្ដាក់​ទុន​ពី​អតីត​​នាយក​ក្រុមហ៊ុន BMW។ រថយន្ត​ដំបូង​របស់ Byton នឹង​ជា​ម៉ូដែល M-Byte ដែល​ចេញ​លក់​នៅ​អាមេរិក​នៅ​ឆ្នាំ ២០២០។ រថយន្ត​នេះ​មាន​តម្លៃ​ចាប់​ពី ៤៥ ០០០ ដុល្លារ ជា​មួយ​ចម្ងាយ​បើកបរ​ ៤០០ គ.ម។

Fisker eMotion

អតីត​អ្នក​ឌីហ្សាញ​រថយន្ត​ Aston Martin ឈ្មោះ Henrik Fisker បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ ពេល​បង្ហាញ​មុខ​រថយន្ត​​អគ្គិសនី​ eMotion ជា​ប្រភេទ Supercar កាល​ពី​ឆ្នាំ ២០១៨។ រថយន្ត​នេះ​អាច​ផលិត​កម្លាំង​បាន​ ៧៧៥ សេះ និង​អាច​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​តិច​ជាង ៣ វិនាទី។ វា​អាច​បើកបរ​បាន​ចម្ងាយ​ ៦៤០ គ.ម ដោយ​តម្លៃ​គ្រោង​នឹង​បង្ហាញ​ពេល​ចេញ​លក់​នៅ​ឆ្នាំ ២០២០ ខាង​មុខ៕

Sponsored