មិនធម្មតា! ឡាន Hummer អគ្គិសនី មានទំងន់ជាង ៤តោន

ក្រុមហ៊ុន GMC បានបង្ហាញចេញជាផ្លូវការនូវរថយន្ត Hummer អគ្គិសនី ដែលមានរចនាបទទាន់សម័យ និងកម្លាំងខ្លាំងមហាសាល ដែល GMC គ្រោងចេញលក់ប្រភេទ Edition 1 នៅឆ្នាំក្រោយនេះ ។

ជាមួយកម្លាំងខ្លាំងដ៏មហាសាលនេះ រថយន្ត Hummer EV Edition 1 ដំណើការដោយម៉ូទ័រ​អគ្គិសនី​ចំនួន​បី ដែល​ផលិត​កម្លាំង​សរុប​បាន​ប្រមាណ ១០០០សេះ និងកម្លាំងរមួល ១៥ ៥៩២ញ៉ុតុនម៉ែត្រ។ កម្លាំង​នេះ​អាច​ឲ្យ​រថយន្ត​ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​បួន​នេះ ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ប្រហែល​ ៣វិនាទី ពេល​ប្រើ​ប្រាស់​ប្រព័ន្ធ “Watts to Freedom”។ ម៉ូទ័រ​អគ្គិសនី​ទទួល​បាន​ថាមពល​ពី​អាគុយ​លីចូមទំហំ ២០០គីឡូវ៉ាត់ ​ដែល​អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ៥៦៣​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយ:ការបញ្ជាក់របស់ GM-Trucks បានបង្ហាញថា រថយន្ត Hummer EV មានទម្ងន់ ៤ ១០៣គីឡូក្រាម ដែលវាមានទំងន់ធ្ងន់ជាងរថយន្ត GMC Sirra 3500HD ប្រហែល ៣១៧គីឡូក្រាម និង F-350 ប្រហែល៤១៤គីឡូក្រាម៕

លើសពីនេះ GM-Trucks​ ក៏បានបន្ថែមទៀតថា ប្រសិនបើទម្ងន់រថយន្តអគ្គិសនី Hummer រួមជាមួយទម្ងន់របស់ GVWR(Gross Vihicle Weight Rating) នោះវានឹងមានទម្ងន់រហូតដល់ ៤ ៧១៧គីឡូក្រាម ហើយស្ថិតនៅថ្នាក់លេខ ៣(Class 3) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម