ការប្រកាសចេញរថយន្ត SUV ដំបូងរបស់ Aston Martin កាន់តែកៀកចូលមកដល់ហើយ ពោលគឺនៅថ្ងៃទី ២០ ខែវិច្ឆិកាដែលនឹងបង្ហាញចេញនៅទីក្រុងប៉េកាំង ប្រទេសចិន។
ដើម្បីឲ្យរថយន្តនេះកាន់តែទទួលបានការចាប់អារម្មណ៍ ក្រុមហ៊ុនបានបញ្ជាក់អំពីតម្លៃរបស់រថយន្តម៉ូដែល DBX នេះដែលមានតម្លៃចាប់ពី ១៨៩ ៩០០ ដុល្លារនៅសហរដ្ឋអាមេរិក។ បន្ថែមពីនេះ Aston Martin ក៏បានបង្ហាញរូបភាពមួយសន្លឹក ដែលជាផ្នែកខាងក្នុងនៃរថយន្ត DBX ទៀតផង។
ផ្នែកខាងក្នុងរបស់រថយន្ត DBX គឺមានចង្កូតស្រោបដោយស្បែកចំនួនពីរពណ៌ដែលស្ថិតនៅចំពីមុខកុងទ័រប្រភេទឌីជីថលទំហំធំ។ នៅចំកណ្ដាលក៏មានអេក្រង់កម្សាន្តទំហំធំ ហើយផ្នែកខាងក្នុងមានលាយឡំដោយឈើផងដែរ។
រថយន្ត DBX នេះនឹងប្រើប្រាស់ម៉ាស៊ីន Twin-Turbo ៤,០ លីត្រ ៨ ស៊ីឡាំង ដែលបានមកពីក្រុមហ៊ុន Mercedes-AMG។ វាអាចផលិតកម្លាំងបាន ៥៤២ សេះ ហើយក្រុមហ៊ុនអះអាងថារថយន្តនេះអាចបើកបរដល់ល្បឿន ២៩០ គ.ម/ម៉៕