ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ មើលឡាន SUV របស់ Rolls Royce បួងចង្កូតបង្វិលខ្លួន ងាយដូចបកចេក (មានវីដេអូ)

មើលឡាន SUV របស់ Rolls Royce បួងចង្កូតបង្វិលខ្លួន ងាយដូចបកចេក (មានវីដេអូ)

កាលពីពេលថ្មីៗនេះ គេហទំព័រ Autocar បានយករថយន្ត Rolls Royce Cullinan ប្រភេទ Black Badge ដែលមានតម្លៃខ្ទង់សែនដុល្លារ យកទៅបើក Drift បួងចង្កូតបង្វិលខ្លួន (Donut) ដើម្បីចង់ដឹងថាវាអាចធ្វើបានឬអត់។

រថយន្ត SUV ដ៏ប្រណីតនេះបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៦,៧៥លីត្រ ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៩២សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្វីបើមានកម្លាំងខ្លាំងមែន ប៉ុន្តែតួខ្លួនរថយន្តនេះធំ ដោយមានប្រវែងសរុប ៥,៣ម៉ែត្រ ទទឹង ២,១ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ៣,៣ម៉ែត្រ។ លើសពីនេះ វាមានទម្ងន់ដល់ទៅ ២ ៧៥៣គីឡូក្រាមឯណោះ។

ទោះបីជាដូច្នេះមែន ប៉ុន្តែ Rolls Royce Cullinan នៅតែអាចបើកបង្វិលខ្លួនបានដដែល។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម