ម៉ាស៊ីន BMW ​មួយ​ប្រភេទនៅតែជាម៉ាស៊ីនល្អដាច់គេក្នុងឆ្នាំ ២០២០

ម៉ាស៊ីន B58 ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត BMW បាន​កាន់​កាប់​តំណែង​លេខ​មួយ រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា នៅ​ក្នុង​បញ្ជី​ម៉ាស៊ីន​រថយន្ត​ល្អ​ទាំង ១០ ប្រចាំ​ឆ្នាំ​​របស់ WardsAuto។

ការ​វាយ​តម្លៃ​លើ​ម៉ាស៊ីន​ល្អ​គឺ​មាន​​មើល​លើ​ផ្នែក​កម្លាំង, សមត្ថភាព​ និង​​កម្រិត​ស៊ី​ប្រេង​ឥន្ធនៈ​ជា​ដើម។ម៉ាស៊ីន​ចំណុះ ៣,០ លីត្រ ប្រភេទ Turbocharged នេះ​​អាច​ផលិត​កម្លាំង​បាន​ចន្លោះ​ពី ៣៣៥ សេះ ទៅ ៣៨២ សេះ ដែល​មាន​ប្រើ​លើ​ម៉ូដែល​ជា​ច្រើន​ដូច​ជា 5-Series, 7-Series, 8-Series, X5, X6 និង X7។

ពាណិជ្ជកម្ម

បន្ថែម​ពី​នេះ​ប្រភេទ​រថយន្ត​កម្លាំង​ខ្លាំង​ដូច​ជា Z4 M40i, X3 M40i ឬ X4 M40i ក៏​មាន​ប្រើ​ម៉ាស៊ីន B58 នេះ​ដែរ។ ក្រៅ​ពី​សមត្ថភាព​ខ្លាំង ម៉ាស៊ីន​នេះ​មាន​គួប​ផ្សំ​នឹង​បច្ចេកវិទ្យា TwinPower Turbo ដែល​ធ្វើ​ឲ្យ​វា​មាន​ទម្ងន់​ស្រាល​ជាង​ម៉ាស៊ីន Turbocharged ដទៃ​ ២៥%៕

Sponsored