ម៉ូដែលពិសេស Chevrolet Camaro Rapid Blue Edition មានតែ ២០គ្រឿងប៉ុណ្ណោះ សម្រាប់ប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនោរថយន្តម៉ូដែលពិសេស Chevrolet Camaro Rapid Blue Edition ដែលផ្អែកលើម៉ូដែល LT RS ជាមួយតួខ្លួនពណ៌ខៀវស្រាលតែមួយគត់។ ដោយក្រុមហ៊ុនចង់ជំរុញចំណាប់អារម្មណ៍របស់អតិថិជននៅក្នុងប្រទេសជប៉ុនជាមួយម៉ូដែលពិសេសនេះត្រូវបានផលិតចំនួនកំណត់ត្រឹម ២០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃ ៤៥ ៨៣៣ ដុល្លារ។

សម្រាប់ម៉ូដែលពិសេសនេះ រួមបញ្ចូលគ្នានៅស្រមោលផ្នែកខាងក្រៅដោយពណ៌ “Rapid Blue” ជាមួយនឹងឆ្នូតខ្មៅ និងថាសកង់ស្ព័រប្រភេទ 5-spoke ទំហំ ២០ អ៊ីញ ដូចគ្នាទៅនឹងរថយន្ត Chevrolet Camaro ម៉ូដែល LT និង RS ។ ផ្នែកខាងក្នុងត្រូវបានតុបតែដោយស្បែកសេរ៉ាមិចពណ៌ខ្មៅ និងស ដែលមើលទៅពិតជាស្រស់ស្អាតគួបផ្សំជាមួយនឹងតួខ្លួនពណ៌ខៀវ។

ពាណិជ្ជកម្ម

ក្រៅពីឈ្មោះដ៏ប្រណិត និងលក្ខណៈពិសេសផ្ទាល់ខ្លួន Camaro Rapid Blue Edition មិនមានអ្វីពិសេសទេបើប្រៀបធៀបទៅនឹង Camaro ម៉ូដែល LT RS ។ ក្នុងនោះ ម៉ូដែលពិសេសនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧១ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ។

គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលនឹងធ្វើការបញ្ជាទិញជាមុនសម្រាប់ Chevrolet Camaro Rapid Blue Edition តាមអ៊ីនធឺណិត ដោយអាចបើកបរសាកល្បងរថយន្តក្នុងអំឡុងពេលព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃទី ២៣ ដល់ ២៥ ​​ខែកញ្ញា នឹងទទួលបានកាដូរ “Camaro Original Canvas Tote” ។ ចំពោះការចែកចាយម៉ូដែលនេះនឹងចាប់ផ្តើមនៅខែធ្នូ ឆ្នាំ ២០២២៕

 

Sponsored