ម៉ូតូ Honda Wave 110i បានដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ម៉ូតូ Honda Wave 110i បានដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសថ្ងៃ ដែលមានជម្រើស ៤ ម៉ូឌែលតម្លៃចាប់ពី ១ ០៨០ ដល់ ១ ៣២៥ ដុល្លារ ជាមួយនឹងប្រភេទថ្មីដែលភ្ជាប់មកជាមួយ ENRICH METER ប្រើប្រាស់ម៉ាស៊ីន Honda Smart ជួយសន្សំសំចៃ និងប្រើប្រាស់បានយូរ។

សម្រាប់ម៉ូតូចង្កះលេខ Honda Wave110i ប្រភេទថ្មីនេះបានភ្ជាប់ជាមួយនឹង ENRICH METER និងបច្ចេកវិទ្យាទំនើប ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថៃរបស់ប្រជាជនដ៏ល្អប្រសើរ ដែលគេចាត់ទុកថាម៉ូតូនេះជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នងប្រទេសថៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការឌីហ្សាញនៃម៉ូតូចង្កះលេខ Honda Wave 110i មានលក្ខណៈបែបសាមញ្ញាដោយរចនាទ្បើងជាមួយនឹងចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD ដែលបង្ហាញព័ត៌មានចាំបាច់ទាំងអស់សម្រាប់អ្នកបើកបរ និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៥ លីត្រជាដើម។ ខណៈដែលកន្លែងផ្ទុកឥវ៉ាន់បានច្រើនជាមួយ U-Box ។

ម៉ូតូចង្កះលេខ Honda Wave 110i បានប្រើប្រាស់នូវម៉ាស៊ីនសាំងចំណុះ ១១០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled បច្ចេកវិទ្យាថ្មីដែល Honda បង្កើតទ្បើងដើម្បីសន្សំសំចៃសាំង និងប្រើបានយូរ ដំណើរការជាមួយនឹងប្រព័ន្ធប៊ិច PGM-FI injectors ដោយចាក់សាំង ១,៣ លីត្រ អាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម