នាពេលអនាគត រថយន្ត Ford នឹងមានរន្ធសាក២ អនុញ្ញាតអោយរថយន្តអគ្គិសនីជាច្រើនអាចធ្វើការសាកចេញពីឡានខ្លួនបាន

យោងតាមឯកសារប៉ាតង់ដែលបានចេញផ្សាយដោយការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិច ដែលបានរកឃើញដោយគេហទំព័រ Carbuzz បានបង្ហាញពីអោយដឹងថា Ford បានធ្វើការស្នើរសុំចុះបញ្ជីប៉ាតង់សម្រាប់បច្ចេកវិទ្យានៃការសាកភ្លើងដែលអនុញ្ញាតអោយរថយន្តអគ្គិសនីផ្សេងៗជាច្រើនអាចធ្វើការសាកបន្តគ្នា នៅពេលកំពុងសាកស្ថានីយ​សាក(Charging Station)តែមួយតាមរយៈរន្ធសាកនៅលើរថយន្តខ្លួន។

នៅក្នុងខ្លឹមសារនោះ បានបង្ហាញថាជាការការសាកភ្លើងបែបទ្វេទិស ដែលវាអនុញ្ញាតអោយរថយន្តអគ្គិសនី ឬរថយន្តកូនកាត់ PHEV អាចធ្វើការសាកម្តងមួយរថយន្ត ឬពេលដំណាលគ្នា។ នៅក្នុងពាក្យសុំប៉ាតង់ ក្រុមហ៊ុន Ford បាននិយាយថា បច្ចេកវិទ្យានេះអាចត្រូវបានធ្វើជាមួយប្រភពស្ថានីយ AC រួមទាំងដុំសាកតាមផ្ទះ ឬស្ថានីយ៍សាកថ្មលឿន DC ដោយវាមិនចាំបាច់កំណត់ចំពោះយានជំនិះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងប៉ាតង់នោះ Ford ក៏បានស្នើរអោយប្រើប្រាស់បែប V2G (Vehicle-to-Grid) ដែលអាចធ្វើការផ្ទេរថាមពលទៅវិញទៅមក នៅពេលមានប្រព័ន្ធអគ្គិសនីត្រូវការ ឬរថយន្តត្រូវការ។ ប៉ាតង់ដែលបានស្នើរនោះ បានបង្ហាញថាគ្រប់រថយន្ត Ford នាពេលអនាគតគឺនឹងត្រូវភ្ជាប់មកជាមួយរន្ធសាកថ្មចំនួន២ ដែលមួយគឺជារន្ធសាកសម្រាប់រថយន្តផ្ទាល់ និងមួយទៀតគឺសម្រាប់អោយរថយន្តដទៃប្រើសម្រាប់ដោតសាក ដែលអាចប្រើ Adapter បំបែកដើម្បីសាក។

សម្រាប់ការផ្ទេរថាមពលនេះ គឺភីកអាប់អគ្គិសនី Ford F-150 Lightning គឺបានបំពាក់នូវលក្ខណៈស្រដៀងទៅនឹងការស្នើរនេះ ជាមួយនឹងប្រព័ន្ធ Pro Power Onboard System ដែលអនុញ្ញាតអោយរថយន្តអគ្គិសនីផ្តល់នូវថាមពលដល់ឧបរណ៍ផ្សេងៗផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម