រចនាថ្មីទាន់សម័យ បច្ចេកវិទ្យាកាន់តែច្រើន Genesis GV60 EV សេរ៊ីឆ្នាំ២០២៥ តម្លៃខ្ទង់ ៥មុឺនដុល្លារ សាកម្តងរត់បានជិត ៥០០គ.ម

ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Genesis GV60 EV សេរ៊ីឆ្នាំ២០២៥ ផ្តល់ជូននូវការរចនាថ្មីទាន់សម័យ បច្ចេកវិទ្យាកាន់តែច្រើន ជាមួយតម្លៃលក់ចាប់ពី ៥២ ៣៥០ ដុល្លារ ដល់ ៦៩ ៩០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ហើយគ្រោងចេញលក់នៅក្នុងត្រីមាសទី១ នេះ។

សម្រាប់ការរចនាផ្នែកខាងក្រៅ GV60 ថ្មីនេះ មានបំពាក់នូវចង្កៀងមុខ Two Line ជាមួយនឹងបច្ចេកវិទ្យា Micro Lens Array (MLA) ដែលបង្ហាញនៅលើម៉ូដែល Electrified GV70 រួមជាមួយកាង​មុខ​ថ្មី និងការរចនាម៉ូដ “Athletic Elegance” ថ្មីជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈនៅផ្នែកខាងក្នុងវិញ មានការរចនាដ៏ប្រណិតឲឈ្មោះថា “Beauty of the White Space” រួមបញ្ចូលនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីទំហំ ២៧ អ៊ីញ ដៃចង្កូតបែបស្ព័រ 3-spoke ថ្មី និងការរចនាថ្មីលុបបំបាត់គែម bezel រវាងអេក្រង់ cluster, audio, visual និង navigation (AVN)។ ម្យ៉ាង​ទៀត ផ្ទៃ​ខាង​ក្នុង​ក៏មាន​ភាពធំ​ទូលាយ​ជាងមុខផងដែរ។

ទាក់ទងនឹងចម្ងាយបើកបរវិញ រថយន្តនេះ ទទួលបានជម្រើសប៉ុង ១ FWD អាចបើកបរបានចម្ងាយ ៤៧៣ គីឡូម៉ែត្រ និងប៉ុង ២ AWD អាចបើកបរបានចម្ងាយ ៤២៤ គីឡូម៉ែត្រ សម្រាប់ Standard AWD, ៣៩៩ គីឡូម៉ែត្រ សម្រាប់ Advanced AWD និង ៣៧៨ គីឡូម៉ែត្រ សម្រាប់ Performance AWD ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម