ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Hyundai Ioniq 5 កំពុងដណ្ដើមបានចំណែកទីផ្សាររថយន្ដអគ្គិសនីនៅសហរដ្ឋអាមេរិក ក្រោយលក់បានជាង ២មុឺនគ្រឿងក្នុងឆ្នាំនេះ

Hyundai Ioniq 5 កំពុងដណ្ដើមបានចំណែកទីផ្សាររថយន្ដអគ្គិសនីនៅសហរដ្ឋអាមេរិក ក្រោយលក់បានជាង ២មុឺនគ្រឿងក្នុងឆ្នាំនេះ

គិតមកទល់ពាក់កណ្ដាលឆ្នាំ២០២៦ រថយន្ដ Hyundai Ioniq 5 គឺជាឡានអគ្គិសនី ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនអាមេរិក ដោយគិតចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ Ioniq 5 លក់បាន ២០ ៧៣០ គ្រឿង ហើយបានកើនឡើង ៩%។ មូលហេតុដែលរថយន្ដ Hyundai Ioniq 5 ស៊េរីថ្មីនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះ ដោយសារតែវាប្រភេទរថយន្ដដ៏ល្អប្រណិត និងងាយក្នុងការស្រួលប្រើប្រាស់ប្រចាំថ្ងៃ ថែមទាំងមានតម្លៃសមរម្យ ដោយដាក់លក់ជាមួយតម្លៃចាប់ពីជាង ៣មុឺនដុល្លារ ដល់ជាង ៤មុឺនដុល្លារប៉ុណ្ណោះ ក្រោយមានបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់បន្ទាប់ពីការបញ្ចប់ការកាត់បន្ថយពន្ធ។ ចំពោះម៉ូឌែលស៊េរីចុងក្រោយយនេះ ក៏បានបំពាក់នូវរន្ធសាកថ្មប្រភេទ NACS អាចប្រើប្រាស់ស្ថានីយសាកថ្ម Supercharger របស់ Tesla បាន ព្រមទាំងមានបន្ថែមផ្លិតជូតទឹកកញ្ចក់ក្រោយទៀតផង។

The 2025 Hyundai Ioniq 5 Charges *Slower* Using Tesla's NACS Port?!បន្ថែមពីនេះសម្រាប់រថយន្ត Hyundai Ioniq 5 ស៊េរីចុងក្រោយនេះ បានបំពាក់ជាមួយកញ្ចប់អាគុយទំហំ 84kWh សាកមួយពេញអាចបើកបរបានចម្ងាយរហូតដល់ ៥១១គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ EPA និងគាំទ្រប្រព័ន្ធសាកថ្មល្បឿនលឿនកម្លាំង 800V អាចសាកបំពេញអាគុយពី ១០% ទៅ ៨០% ក្នុងរយៈពេលប្រហែល ២០ នាទី។

បើនិយាយពីកម្រិតសមត្ថភាពវិញ Hyundai Ioniq 5 ផ្ដល់មកជាមួយតាំងជម្រើសប្រើប្រាស់ប៉ុង១ និងប៉ុង២ ដោយក្នុងនោះ៖

  • ម៉ូឌែល Standard Range ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន១ នៅប៉ុងខាងក្រោយ អាចផលិតកម្លាំងបាន ២២៥ សេះ។
  • ចំណែកម៉ូឌែល Long Range ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ គាំទ្រដាក់ប្រព័ន្ធបង្វិលកង់ទាំង២ AWD – អាចផលិតបាន ៣២០ សេះ និងកម្លាំងរមួល 605ញូតុនម៉ែត្រ។
  • ស្ទុះល្បឿន (Acceleration): ពី ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលប្រហែល ៥.៣ វិនាទី សម្រាប់ម៉ូដែល AWD (ប៉ុងពីរ)។
ផ្ទាំងផ្សាយពាណិជ្ជកម្ម