[បរទេស] កាលពីពេលថ្មីៗនេះ រថយន្ត Crossover អគ្គិសនី Aito M9 របស់ក្រុមហ៊ុន Huawei និង Seres បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដារចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសចិន C-NCAP Safety និង Crash Test ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។
សម្រាប់លទ្ធផលធ្វើតេស្តរបស់ C-NCAP គឺចែកចេញជាបីផ្នែកធំៗរួមមាន៖ ការការពារពីឧបសគ្គ និងប្រព័ន្ធជំនួយសុវត្ថិភាពដល់អ្នកបើកបរ ទទួលបានពិន្ទុ ៩៦,៩៨ ចំពោះការការពារការបុកប៉ះ និងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់បន្ទាន់វិញទទួលបានពិន្ទុ ៩៧,៧៩ ចំណែកការពារសុវត្ថិភាពបុកប៉ះនៅផ្នែកខាងមុខទទួលបានពិន្ទុ ៧៥,៣៨ ដែលត្រូវបានចាត់ទុកថាស្ថិតក្នុងកម្រិតល្អមួយ៕
គួរបញ្ជាក់ផងថា រថយន្ត Aito M9 បានទទួលបានចំណាត់ថ្នាក់សរុបផ្កាយប្រាំនៅក្នុង C-NCAP គិតជាពិន្ទុស្មើនឹង ៩៣,៩ លើ ១០០ ពិន្ទុ ខ្ពស់ជាងការធ្វើតេស្តសុវត្ថិភាព C-NCAP ឆ្នាំ២០២១ ១១,២ ភាគរយ។