រថយន្ត Bugatti ទាំង ៦ ម៉ូដែលក្នុងរូបនេះ តម្លៃសរុបជាង ៣៥លានដុល្លារ

Bugatti Chiron គឺ​ជា​រថយន្ត​ដែល​គេ​កម្រ​ឃើញ​ផ្ទាល់​ភ្នែក​មួយ ប៉ុន្តែ​វា​មិន​កម្រ​ដូច​ជា​ការ​ប្រមូល​ផ្ដុំ​នៃ​រថយន្ត Bugatti ច្រើន​ប្រភេទ​ផ្សេង​គ្នា ដែល​​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​យក​រថយន្ត​ចំនួន ៦ ម៉ូដែល​មក​ដាក់​​ជុំ​គ្នា​នៅ​ Château St. Jean នៃ​​តំបន់​ Molsheim ប្រទេស​បារាំង។

រថយន្ត​ដែល​មក​ជួប​ជុំ​គ្នា​នេះ​រួម​មាន​ Centodieci, Divo, La Voiture Noire, Chiron Sport, Chiron Pur Sport និង Chiron Super Sport 300+។ រថយន្ត​ទាំង​ ៦ នេះ​គឺ​មាន​តម្លៃ​សរុប​ដល់​ប្រមាណ ៣៥,៦៥ លាន​ដុល្លារ។ តម្លៃ​ដ៏​ថ្លៃ​នេះ មួយ​ភាគ​ធំ​គឺ​មក​ពី La Voiture Noire ដែល​វា​ជា​រថយន្ត​ថ្មី​តម្លៃ​ថ្លៃ​ដាច់​គេ​មួយ​ក្នុង​លោក។

ពាណិជ្ជកម្ម

រថយន្ត La Voiture Noire មាន​តម្លៃ​ប្រមាណ ១៨,៩ លាន​ដុល្លារ ដែល​មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក។ វា​មាន​បំពាក់​ម៉ាស៊ីន Turbocharged ចំណុះ ៨,០ លីត្រ ១៦ ស៊ីឡាំង ដែល​បង្កើត​កម្លាំង​បាន ១៤៧៩ សេះ។

រថយន្ត​ថ្លៃ​លំដាប់​ទី​ពីរ​គឺ Centodieci ដែល​មាន​តម្លៃ​ប្រមាណ ៨,៥ លាន​ដុល្លារ ដែល​មាន​ផលិត​ត្រឹម ១០ គ្រឿង​ប៉ុណ្ណោះ។ បន្ត​មក​ទៀត​គឺ Divo ដែល​មាន​តម្លៃ​ប្រមាណ ៥,៣ លាន​ដុល្លារ មាន​ផលិត​ត្រឹម ៤០ គ្រឿង៕​

Sponsored