រថយន្ត Chevrolet Seeker ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការនៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC-GM Chevrolet បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Chevrolet Seeker ស៊េរីឆ្នាំ ២០២៣ ប្រភេទ SUV ខ្នាតតូច ជាមួយនឹងការរចនាថ្មីផ្តោតលើអតិថិជននៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Chevrolet Seeker គឺជារថយន្ត SUV ខ្នាតតូចថ្មី ដែលមានប្រវែងតួខ្លួនសរុប ៤ ៥៣៧ ម.ម ទទឹង ១ ៨២៣ ម.ម កំពស់ ១ ៥៦៤ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៧០០ ម.ម ។ ការរចនាបានបំពាក់នៅប៉ាណាមុខមួយផ្ទាំងធំ រាងអក្សរ X តុបតែងដោយក្រូម៉េ មានឡូហ្គោ Chevy ពណ៌ខ្មៅ និងឡូហ្គោអក្សរ RS ពណ៌ក្រហម, ចង្កៀងមុខប្រភេទ LED រាងស្លីម និងចង្កៀងកាត់អ័ព្ទប្រភេទ LED ។ ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ 225/55 R18 H ។ ខណៈ​ចង្កៀងក្រោយប្រភេទ LED រាងអក្សរ C និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនីផងដែរ។

ពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងវិញ ដោយបានបំពាក់ដោយអេក្រង់ភ្លោះដោយរួមបញ្ចូលនៅកុងទ័រព័ត៌មាន LCD ទំហំ ១០,២៥​ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១០,២៥ អ៊ីញ គាំទ្រមុខងារ  Xiaoxue OS និង OnStar smart car connectivity, ប្រព័ន្ធ OTA upgrades, ឧបករណ៍បំពងសំលេង Tune Dynamic (TD) sound system, កន្លែងសាកថ្មឥតខ្សែ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ​ ១,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៧៧ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ។

Sponsored