រថយន្ត Ferrari ចំនួន ៥ ម៉ូដែល កម្រមានបំផុតលើលោក

Ferrari ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​រថយន្ត​ដ៏​មាន​រូបរាង​ទាក់​ទាញ​មួយ​ម៉ាក ក្រៅ​ពី​នេះ​ហើយ​រថយន្ត​ Ferrari មួយ​ចំនួន​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​ប្រភេទ​រថយន្ត​កម្រ ដែល​រថយន្ត​កម្រៗ​ទាំង​នេះ​មាន​តម្លៃ​ថ្លៃ​មហាសាល​ពេល​ដាក់​លក់​ដេញ​ថ្លៃ។

១. Ferrari 250 GTO 1962

ពាណិជ្ជកម្ម

រថយន្ត​នេះ​បាន​​លក់​ក្នុង​កម្មវិធី​ដេញ​ថ្លៃ​កាល​ពី​ឆ្នាំ​ទៅ​ក្នុង​តម្លៃ ៤៨,៤ លាន​ដុល្លារ។ វា​មាន​ផលិត​ត្រឹម ៣៦ គ្រឿង​ប៉ុណ្ណោះ។

២. 330 LMB Berlinetta 1963

រថយន្ត​នេះ​មាន​ផលិត​ត្រឹម ៤ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក ហើយ​វា​អាច​លក់​បាន​​ក្នុង​តម្លៃ​ដល់ ៣២ លាន​ដុល្លារ​ក្នុង​កម្មវិធី​ដេញ​ថ្លៃ Monterey Car Week។

៣. Ferrari 400 Superamerica SWB Coupe Aerodinamico By Pininfarina 1961

វា​ជា​រថយន្ត​ដែល​ចាប់​កំណើត​ក្រោយ​សង្គ្រាម​លោក ហើយ​វា​បាន​ក្លាយ​ជា​ជម្រើស​រថយន្ត​មួយ​សម្រាប់​អ្នក​មាន​ក្នុង​អំឡុង​ពេល​នេះ។ រថយន្ត​នេះ​មាន​ផលិត​ត្រឹម ១៧ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក។

៤. Ferrari 250 Testa Rossa 1957

រថយន្ត​ម៉ូដែល​នេះ​មាន​មួយ​គ្រឿង​ ដែល​អាច​លក់​បាន​តម្លៃ ៣៩,៨ លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៤។ វា​ត្រូវ​បាន​ Ferrari បង្ហាញ​មុខ​ក្នុង​កម្មវិធី​ប្រណាំង​រថយន្ត 24-hour Le Mans កាល​ពី​ឆ្នាំ ១៩៥៧។

៥. Ferrari 365 P Berlinetta TRE Posti Speciale

វា​ជា​រថយន្ត​កម្រ​មួយ​ដែល​អ្នក​​ចូល​ចិត្ត​ប្រមូល​វត្ថុ​មាន​តម្លៃ​ចង់​បាន​គ្រប់ៗ​គ្នា។ រថយន្ត​នេះ​ធ្លាប់​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​នៅ​ឆ្នាំ ២០១៤ ប៉ុន្តែ​​នៅ​ពេល​នោះ​មិន​មាន​នរណា​ហ៊ាន​ចំណាយ​លុយ ២៣,៥ លាន​ដុល្លារ​ដើម្បី​ទិញ​វា​នោះ​ទេ៕​

Sponsored