ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ សូម្បីតែក្រុមហ៊ុន Lamborghini ក៏មិនហ៊ានផលិតរថយន្តកាចដល់ថ្នាក់នេះដែរ! អ៊ីចឹង តើរថយន្តឈ្មោះថា Zyrus LP1200 នេះ មានអ្វីពិសេសទៅ?

សូម្បីតែក្រុមហ៊ុន Lamborghini ក៏មិនហ៊ានផលិតរថយន្តកាចដល់ថ្នាក់នេះដែរ! អ៊ីចឹង តើរថយន្តឈ្មោះថា Zyrus LP1200 នេះ មានអ្វីពិសេសទៅ?

នេះគឺ Zyrus LP1200 កំពូលរថយន្ត Lamborghini ដ៏កម្របំផុតនៅលើពិភពលោក។ រថយន្តនេះ វាគឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនប្រណាំងរថយន្ត និងកែច្នៃរថយន្តដ៏ល្បីមួយរបស់ប្រទេសន័រវែសគឺ Zyrus Engineering ។ ដោយក្រុមហ៊ុនមួយនេះ គឺបានយកនូវរថយន្ត Lamborghini Huracán របស់ក្រុមហ៊ុន Lamborghini មកកែច្នៃបង្កើតជារថយន្តមួយនេះ។ ហើយគោលបំណងចម្បង គឺបង្កើតរថយន្តមួយដែលខ្លាំង មានល្បឿនលឿនដែលអាចបើកនៅលើទីលានប្រណាំងបានផង និងអាចបើកបរលើផ្លូវទូទៅបានផង ប៉ុន្តែមានកម្លាំងខ្លាំងជាងរថយន្តដើមរបស់ក្រុមហ៊ុន Lamborghini ។

ក្នុងនោះ ក្នុងការកែច្នៃនេះ ក្រុមហ៊ុន Zyrus Engineering ផ្ទាល់ បានយកនូវបានយករថយន្ត Lamborghini Huracán មកដោះបំបែក រួចផ្លាស់ប្តូរគ្រឿងបង្គុំខាងក្នុង និងខាងក្រៅអស់ជាង ៦០០ បំណែក។ ដោយរថយន្តទាំងនោះរួមមានចំនួន ២ ម៉ូដែលគឺ Zyrus LP1200 R ដែលជាប្រភេទរថយន្តប្រណាំងនៅលើទីលាន ដែលកែច្នៃចេញពីគ្រោងឆ្អឹងរថយន្ត Lamborghini Huracán Super Trofeo និង Zyrus LP1200 Strada ដែលជាប្រភេទរថយន្តដែលត្រូវបានកែច្នៃជាពិសេស ដើម្បីអាចបើកបរនៅលើផ្លូវទូទៅបានដោយស្របច្បាប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសរបស់រថយន្តទាំងនេះ គឺវាប្រើប្រាស់នូវម៉ាស៊ីន V10 ចំណុះ ៥,២ លីត្រ ដែលច្នៃបន្ថែមនូវប្រព័ន្ធ Twin-Turbo ធ្វើឱ្យវាអាចបង្កើតកម្លាំងបានរហូតដល់ ១,២០០ សេះ។ ដោយសម្រាប់ម៉ូដែល Zyrus LP1200 R វាមានទម្ងន់ត្រឹមតែ ១,២០០ គីឡូក្រាមប៉ុណ្ណោះ។ ចំណែកសម្រាប់ម៉ូដែល Zyrus LP1200 Strada ដែលអាចបើកលើផ្លូវធម្មតាវិញ អ្នកបើកបរគឺអាចកំណត់កម្លាំងសេះតាមរយៈ App លើទូរស័ព្ទដៃ ឬនៅលើអេក្រង់ឡានបាន រួមមានជម្រើសកម្លាំង ៧០០ សេះ (សម្រាប់ការបើកបរធម្មតា), កម្លាំង ៩០០ សេះ (សម្រាប់ការប្រើប្រាស់មុខងារ Sport Mode) និងកម្លាំង ១,២១៧ សេះ (សម្រាប់ការប្រើប្រាស់មុខងារ Corsa Mode)។

ក្នុងនោះ បើយោងតាមការតេស្តជាក់ស្តែង នៅពេលដែលក្រុមហ៊ុនមួយនេះបានយករថយន្ត Zyrus LP1200 នេះ ទៅបើកបរធ្វើតេស្តនៅលើទីលានប្រណាំង Nürburgring Nordschleife នៅក្នុងប្រទេសអាល្លឺម៉ង់ នៅពេលនោះ រថយន្តមួយនេះគឺអាចធ្វើ Lap time ក្នុងរយៈពេលតែ ៦ នាទី និង ២៩ វិនាទីប៉ុណ្ណោះ។

គួរបញ្ជាក់ថា សម្រាប់ការរចនារបស់រថយន្ត Zyrus LP1200 នេះ វាគឺមានរូបរាងដូចនឹងរថយន្ត Lamborghini អ៊ីចឹង ដោយតួខ្លួនទាំងមូលគឺធ្វើឡើងពី Carbon Fiber ទាំងស្រុង។ ដូចនេះហើយ ដោយសារតែវាជារថយន្តពិសេស សម្រាប់ម៉ូឌែលនីមួយៗ វាគឺត្រូវបានផលិតឡើងក្នុងចំនួនកំណត់ត្រឹមតែ ៩ ទៅ ១២ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក។ ចំណែកឯតម្លៃវិញ គឺចាប់ផ្តើមពី ៦៤០,០០០ ដុល្លារ ដល់ ១ លានដុល្លារអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម