រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២៣ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំ នោះគឺការប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២៣ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង ៣ ០០០ នាក់។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែរ ដែលលោកបានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជា​ បានទទួលស្គាល់​ក្រុមហ៊ុន RMA ជា ក្រុមហ៊ុនដំបូងបំផុត ដែលនាំចូលរថយន្ត​មាន​ស្តង់ដារសុវត្ថិភាព​ខ្ពស់ មកកាន់ទីផ្សារកម្ពុជា​ដែលក្នុងនោះដែរគឺរថយន្តម៉ាក Ford ដែលមានភាពល្បីល្បាញខ្លាំងបំផុត ​និងបានទទួលចំណែកទីផ្សាររថយន្តថ្មីលេខ ១ នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់គ្នា ហើយថ្ងៃនេះដែរក្រុមហ៊ុននឹងនាំយកអ្វីដែលកាន់តែថ្មីជូនដល់អតិថិជននោះគឺរថយន្តFord Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២៣ ដែលជារថយន្តភីកអាប់អាចជំនះបានគ្រប់ឧបសគ្គនៃការបើកបរ។”

ពាណិជ្ជកម្ម
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)

កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីឲ្យអតិថិជនយល់ជ្រាបកាន់តែច្បាស់ពីវត្តមាននៃកំពូលរថយន្តភីកអាប់ Off-Road Performance មួយនេះជាមួយនឹងរូបរាងថ្មីទាំងស្រុង និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២៣ នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស​Ford ដើម្បីសាកល្បងនូវមុខងារដ៏ថ្មីស្រឡាង ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ ជាពិសេសនោះគឺអតិថិជនពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២៣

ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង Twin-Turbo 3.0L V6 EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ ៣៩២សេះ និងកម្លាំងរមួលកង់រហូតដល់ទៅ ៥៨៣ញ៉ូតុនម៉ែត្រ ដែលផ្តល់នូវសន្ទុះដ៏ខ្លាំងគ្មានគូប្រៀប។ មិនតែប៉ុណ្ណោះនៅមានមុខងារជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖

  • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 ជម្រើសរួមមាន៖ ផ្លូវធម្មតា ស្ព័រ រអិល ភក់ ខ្សាច់ BAJA (ផ្លូវឧបសគ្គ)​ និងផ្លូវមានថ្ម
  • ប្រព័ន្ធកំណត់សម្លេងរថយន្ត (Exhaust Mode) ដែលអាចកំណត់សម្លេងរថយន្តបាន ៤ ជម្រើសដូចជា៖ ស្ងាត់ ធម្មតា បែបស្ព័រ និងបែប BAJA Mode (ដែលសម្រាប់ការបើកបរលើផ្លូវមានឧបសគ្គ) បូករួមជាមួយនឹងការបំពាក់ជូននូវបំពង់ស៊ីមុំាង ២ ធ្វើឲ្យរថយន្តនេះមានរូបរាង និងការបញ្ចេញសម្លេងដូចទៅនឹងរថយន្តស្ព័រអញ្ចឹង
  • ប្រព័ន្ធកំណត់ការប្រើប្រាស់បូមរថយន្ត (Suspension Mode) ដែលអាចកំណត់បូមរថយន្តទន់ ឬរឹងទៅតាមស្ថានភាពផ្លូវ ជាពិសេសគឺបានបំពាក់នូវបូម Fox Live Valve Shocks ទំហំ ២,៥អុីញ
  • ប្រព័ន្ធកំណត់ការប្រើប្រាស់ចង្កូតរថយន្ត (Steering Mode) ដែលអាចកំណត់ចង្កូតរថយន្តធូរ ឬតឹងទៅតាមស្ថានភាពផ្លូវ

  • អ្វីដែលអតិថិជនមានការភ្ញាក់ផ្អើល និងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី ១០ វគ្គអូតូ (E-Shifter) បូករួមជាមួយនឹង Paddle Shift ដែលអាចថែមថយលេខនៅនឹងដៃចង្កូតពិតជាធ្វើឲ្យការចូលរលូនខ្លាំងមែនទែន
  • បំពាក់ជូននូវប្រព័ន្ធគ្រប់គ្រងប៉ុងអេឡិចត្រូនិចជំនាន់ថ្មី (2H, 4H, 4L, 4A)

  • អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២៣ បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត ដែលវានឹងដំណើរការហ្វ្រាំង ហ្គ៊ែរ ចង្កូត និងការចូលលេខពីប្រអប់លេខអេឡិចត្រូនិចដោយខ្លួនឯង និងអ្នកបើកបរអាចទស្សនាប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត នៅលើអេក្រង់ Touchscreen ១២ អុីញបានយ៉ាងងាយស្រួល
  • ក្រៅពីនេះគឺនៅមានប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែលអាចឲ្យរថយន្តនេះជំនះបានគ្រប់ឧបសគ្គនៃការបើកបរ និងស័ក្តិសមជាកំពូលរថយន្តភីកអាប់ Off-Road Performance

រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២៣ មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូររហូតដល់ទៅ ៨ ជម្រើសរួមមាន៖ ពណ៌ក្រហម ទឹកក្រូច ខៀវ ខ្មៅ ប្រផេះស្ងួត ប្រផេះរលោង ទឹកប្រាក់ និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែជាង ៧ ម៉ឺនដុល្លាតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២៣ នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។

Sponsored