រថយន្ត Jeep Grand Cherokee L មានតម្លៃចាប់ពីខ្ទង់ ៦ម៉ឺនដុល្លារឡើងទៅ សម្រាប់ទីផ្សារអូស្ត្រាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការប្រកាសចេញលក់នៅរថយន្ត Grand Cherokee L ប្រភេទ SUV កៅអី៧ នៅលើទីផ្សារប្រទេសអូស្ត្រាលី ចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ តទៅ។ ដោយរថយន្ត Jeep Grand Cherokee L ដោយមានប្រវែង ៥ ២០៤ ម.ម នឹងរំពឹងថានឹងទាក់ទាញប្រជាជនអូស្ត្រាលី ជាមួយនឹងការកើនឡើងនៃអតិថិជនកំពុងចាប់អារម្មណ៍លើរថយន្ត SUV ខ្នាតធំនេះ។

សម្រាប់ម៉ូដែលនេះគឺប្រើប្រាស់ផ្តាច់មុខជាមួយនឹងម៉ាស៊ីនសាំងចំណុះ ៣,៦ លីត្រ Pentastar V6 ដែលផលិតបាន ២៨២​ ​សេះ និងកម្លាំងរមួល ៣៤៤​ ញ៉ូតុនម៉ែត្រ។ ខណៈ ម៉ាស៊ីនចំណុះ ៥,៧ លីត្រ V8 ដែលមានថាមពលខ្លាំងជាងនេះ នឹងបាត់ចេញពីត្រកូល ប៉ុន្តែអតិថិជនអូស្ត្រាលីនឹងទទួលបានៅម៉ាស៊ីន plug-in hybrid Grand Cherokee 4Xe ក្នុងពេលឆាប់ៗនេះ ជាមួយនឹងកម្លាំង ៣៧៥ សេះ និងកម្លាំងរមួល ៦៣៧ ញ៉តុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះរថយន្ត Grand Cherokee L របស់អូស្រ្តាលីមានក្នុងកម្រិតបីប្រភេទ រួមមាន ម៉ូដែល Night Eagle មានតម្លៃចាប់ពី ៥៨ ៩៧៣ ដុល្លារ ដោយបានបំពាក់ជាមួយនឹងកុងទ័រព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ, អេក្រង់កំសាន្ត ទំហំ ៨,៤ អ៊ីញ, អំពូលភ្លើង LED ស្វ័យប្រវត្តិ, ថាសកង់ស្ព័រពណ៌ខ្មៅទំហំ ២០អ៊ីញ, កៅអីមុខងារកម្ដៅ និងឧបករណ៍បំពងសំឡេងចំនួន៦ចំនុច និងប្រព័ន្ធ Quadra-Trac I 4×4  ជាមួយនឹងប្រព័ន្ធជំនួយការបើកបរផងដែរ ADAS។

ខណៈម៉ូដែល mid-range Limited មានតម្លៃចាប់ពី ៦៣ ០៨០ ដុល្លារ ដោយបានបន្ថែមនៅអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ, ពូកស្បែក Capri ដ៏ប្រណិត, កៅអីខាងក្រោយមុខងារកម្តៅ, ចង្កៀង LED, ឧបករណ៍បំពងសំឡេងប្រាំបួនចំនុច និងប្រព័ន្ធ selec-terrain traction management system ជាដើម។

ចុងក្រោយ ម៉ូដែលខ្ពស់បំផុត Summit Reserve មានតម្លៃចាប់ផ្តើមពី ៨២ ៨០៤ ដុល្លារ ដោយទទួលបានប្រព័ន្ធ Quadra-Drive II Active 4×4 ដ៏ទំនើបជាងមុន, ប្រព័ន្ធ Quadra-Lift Air Suspension, ពូកស្បែក Quilted Palermo, កៅអីដែលមានខ្យល់ចេញចូល និងមុខងារម៉ាស្សា, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ៤តំបន់, ឧបករណ៍បំពងសំឡេង ១៩ចំនុច ម៉ាក McIntosh High -Performance Audio System និងថាសកង់ស្ព័រទំហំ ២១ អ៊ីញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម