SUV កៅអី៣ជួរ Jeep Grand Cherokee L ប្រភេទកប់បំផុត តម្លៃ ៧ម៉ឺនដុល្លារ

ក្រុមហ៊ុន Jeep បានចេញ Online Configurator សម្រាប់រថយន្ត Grand Cherokee L នៅលើគេហទំព័ររបស់ខ្លួនជាផ្លូវការ ដែលអនុញ្ញាតឲ្យអ្នកជ្រើសរើស Option និងប្រភេទម៉ូដែលផ្សេងៗគ្នា តាមចំណង់ចិត្តរបស់អ្នក។

រថយន្ត Jeep Grand Cherokee L នឹងចែកចេញជា ៤ ម៉ូដែល គឺ Laredo, Limited, Overland និង Summit។ ជាស្តង់ដារ ម៉ូដែល Laredo បំពាក់ម៉ាស៊ីនចំណុះ ៣,៦លីត្រ V6 មានកម្លាំង ២៩០សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក ម៉ូដែល Overland និង Summit ប្រើម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៧៥សេះ ហើយក៏មាន Option ប៉ុងពីរផងដែរ។ ជម្រើសម៉ាស៊ីនធំនេះ គឺត្រូវថែមលុយ ៣ ២៩៥ដុល្លារពីលើតម្លៃដើមនៃម៉ូដែលទាំង ២ នោះ។

គួរឲ្យដឹងថា Jeep Grand Cherokee L Laredo មានតម្លៃចាប់ពី ៣៧ ៣៤០ដុល្លារ, Limited តម្លៃ ៤៤ ៣៤០ដុល្លារ, Overland តម្លៃ ៥៣ ៣៤០ដុល្លារ និង Summit តម្លៃ ៥៧ ៣៤០ដុល្លារ។

សូមបញ្ជាក់ថា តម្លៃ Option ដែលមានលើរថយន្តនេះសរុបគឺជិត ១០ ០០០ដុល្លារឯណោះ ដូច្នេះហើយរថយន្ត Jeep Grand Cherokee L ដែល Full Option កើនតម្លៃរហូតដល់ទៅ ៧០ ២៥៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម