រថយន្ត SUV ដំបូងរបស់ Aston Martin ប្រើម៉ាស៊ីនរបស់ Mecedes-AMG

Aston Martin បាន​បញ្ចេញ​វីដេអូ​ខ្លី​ថ្មី​មួយ ដែល​បង្ហើប​អំពី​រូបរាង​រថយន្ត​ម៉ូដែល DBX ជា​រថយន្ត​ SUV ដំបូង​របស់​ក្រុមហ៊ុន។ វីដេអូ​ចុង​ក្រោយ​នេះ​បង្ហាញ​អំពី​រចនាបថ​រន្ធ​ខ្យល់​ផ្នែក​ខាង​មុខ ដែល​មាន​លំនាំ​តាម​រថយន្ត​​ប្រភេទ​ស្ព័រ​របស់​ខ្លួន​ដែរ។

DBX នឹង​​ផលិត​ផ្អែក​លើ​គ្រោង​ឆ្អឹង​ថ្មី ដែល​វា​គ្រោង​នឹង​ប្រើ​ប្រាស់​លើ​ម៉ូដែល Lagonda ដែល​ជា​ប្រភេទ​រថយន្ត​អគ្គិសនី​ផង​ដែរ។ ដោយ​សារ​តែ​មាន​ការ​សហការ​ជា​មួយ​ក្រុមហ៊ុន Daimler ហេតុ​នេះ​រថយន្ត SUV ដំបូង​របស់ Aston Martin នឹង​បំពាក់​ដោយ​ម៉ាស៊ីន​ Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង របស់ Mercedes-AMG។

ពាណិជ្ជកម្ម



កម្លាំង​ដែល​ផលិត​បាន​រំពឹង​ថា​នឹង​មាន​ ៥០៣ សេះ ហើយ​វា​រំពឹង​ថា​នឹង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន ហើយ​អាច​មាន​នូវ Drift Mode សម្រាប់​ជ្រើស​រើស​ផង​ដែរ។ រថយន្ត​ថ្មី​នេះ នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នា​ខែ​ធ្នូ និង​ចេញ​លក់​លើ​ទីផ្សារ ឆ្នាំ ២០២០៕

Sponsored