គ្រាន់ករណីចោលួចកាត់សំបុក្រឃ្មុំ គិតជាទឹកប្រាក់ប្រមាណជិត ១២លានដុល្លារ

ករណីនៃការលួចឧបករណ៍បម្លែងផ្សែងពុល ឬសំបុក្រឃ្មុំបានរីករាលដាលកាន់តែអាក្រក់ៗទៅ ជាក់ស្តែងករណីចុងក្រោយកាលពីពេលថ្មីៗនេះ សំបុក្រឃ្មុំដែលលួចបានសរុបចំនួន ៤៧៧ និងសេនស័រអុកស៊ីសែនជាង ២ ៨០០ ត្រូវបានកាត់ផ្តាច់ពីរថយន្ត និងរថយន្តដឹកទំនិញដែលចតចម្ងាយ ១៦០គ.មពីទីក្រុង Houston រដ្ឋ TX ។

យោងតាមគេហទំព័រ ​​KHOU 11 បានបង្ហាញថា ការិយាល័យតម្រួតរបស់ Harris County នាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស់ នាយកដ្ឋានប៉ូលីស Houston ក៏ដូចជា គយ និងកងរក្សាសន្តិសុខប្រចាំតំបន់ របស់សហរដ្ឋអាមេរិក បានបង្កើតក្រុមការងាររួមគ្នាមួយ ដែលបានរកឃើញឧបករណ៍បម្លែងផ្សែងពុល ឬសំបុក្រឃ្មុំ ដែលទុកនៅក្នុងផ្ទះចំនួន៧ រួមបន្ថែមរថយន្ត Dodge Challenger Hellcat ដែលត្រូវបានលួច និងអាវុធចំនួន ២៩ដើម។

ពាណិជ្ជកម្ម

ជាមួយការរកឃើញនេះ គេឃាត់បានបុគ្គលមួយចំនួនដូចជា Jose Martinez អាយុ ១៩ឆ្នាំ, Armando Martinez អាយុ ១៨ឆ្នាំ, Isaac Castillo អាយុ ២១ឆ្នាំ, Terance Elder អាយុ ២០ឆ្នាំ​ និង Armando Martinez Sr អាយុ ៣៩ឆ្នាំ ដោយមនុស្សទាំងអស់នេះមកពីទីក្រុង Houston រដ្ឋ TX។

បន្ថែមពីនេះ KHOU 11 បានរាយការណ៍ថា “Martinez គឺជាអ្នកទិញស្ថិតនៅកម្រិតមធ្យម ដែលជាផ្នែកមួយនៃអង្គភាពដែលបានរៀបចំដែលចូលរួមក្នុងការកាត់ ការទិញ និងលក់សំបុក្រឃ្មុំដែលលួច”។ រថយន្តរាប់សិបគ្រឿងនឹងមកកាន់ផ្ទះរបស់ Martinez Sr. ដើម្បីលក់យកលុយភ្លាមៗនូវសំបុក្រឃ្មុំដែលគេលួចបាន ដោយក្នុងមួយរថយន្តៗមានសំបុក្រឃ្មុំចន្លោះពី ២-១០។ បន្ទាប់ពីនោះ Martinez Sr. ធ្វើការនាំចេញពីរដ្ឋដើម្បីលក់បន្ត។ ឧបករណ៍ទាំងនេះត្រូវបានជួញដូរក្នុងតម្លៃ ២ ១៤៨ដុល្លារ/អោន ប៉ុន្តែបើគិតជាតម្លៃសរុបនៃការខាតបង់គឺមានតម្លៃប៉ាន់ស្មានប្រមាណ ១១,៦លានដុល្លារ។

លោក Jeff Thomas បាននិយាយថា “វាមានតម្លៃថ្លៃណាស់ ប្រសិនបើសំបុក្រឃ្មុំអ្នកត្រូវបានលួច ជាក់ស្តែងរថយន្តដែលជាគោលដៅសំខាន់ជាងគេគឺរថយន្ត Toyota Tundra ហើយដើម្បីទិញត្រឡប់មកវិញ គឺម្ចាស់ត្រូវចំណាយប្រហែលពី ១ ៨០០ដុល្លារ ទៅ ៣ ០០០ដុល្លារ ដើម្បីទិញដាក់ថ្មី៕

Sponsored