ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ មិនទាន់អស់ចិត្ត ក្រុមហ៊ុនដែលចង់ទិញ Lamborghini តថ្លៃថែមលុយដល់ ២ពាន់លានអឺរ៉ូទៀត

មិនទាន់អស់ចិត្ត ក្រុមហ៊ុនដែលចង់ទិញ Lamborghini តថ្លៃថែមលុយដល់ ២ពាន់លានអឺរ៉ូទៀត

ក្រុមហ៊ុន Quantum Group មិនទាន់បោះបង់គំនិតទិញយកក្រុមហ៊ុន Lamborghini ពីក្រុមហ៊ុន Volkswagen Group នៅឡើយទេ។

កាលពីសប្ដាហ៍មុនមានការរាយការណ៍ថាក្រុមហ៊ុន Quantum Group បានផ្ដល់សំណើរជាទឹកប្រាក់ប្រមាណ ៩,២ពាន់លានដុល្លារដើម្បីទិញយក Lamborghini ប៉ុន្តែ Volkswagen Group ប្រកែកមិនព្រមលក់ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដីពេលនេះក្រុមហ៊ុន Quantum Group និយាយថានឹងបន្ថែមលុយ ១ ទៅ ២ពាន់លានអឺរ៉ូ បន្ថែមទៀត ដើម្បីចំណាយលើការបណ្ដាក់ទុន និងការធានាលើការងាររួមទាំងរោងចក្រដែល Lamborghini មាន។ នេះបើតាមការចុះផ្សាយរបស់ Auto News។

ទាក់ទងនឹងបញ្ហានេះ នៅមិនទាន់ឃើញមានការឆ្លើយតបពីសំណាក់ក្រុមហ៊ុន Volkswagen Group ដែលជាក្រុមហ៊ុនមេរបស់ Lamborghini នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម