[ចំណេះដឹងយានយន្ត] ជាការពិតណាស់ចង្កៀងរថយន្តប្រៀបដូចជាភ្នែករបស់យើងដូចគ្នាដែរ គឺតម្រូវអោយសំអាតអោយស្អាត ព្រោះវាដើរតួរនាទីជាអ្នកបំភ្លឺផ្លូវមិនថាពេលថ្ងៃ ឬយប់ដូច្នេះអ្នកគួរសំអាតវាអោយបានទៀងទាត់។ ខាងក្រោមនេះគឺជាវិធីសម្អាតចង្កៀងរថយន្តរបស់អ្នកអោយភ្លឺរលោង និងស្អាតដូចថ្មី។
សម្ភារៈ
- ស្កុតពណ៌ខៀវ
- ថ្នាំប៉ូលាកញ្ចក់
- ក្រដាស់ខាតទំហំ
- ក្រណាត់ទន់ Flanel
- ទឹក
- សាប៊ូលាងកញ្ចក់
អនុវត្ត
- លាងសំអាតចង្កៀងរថយន្តជាមួយនឹងទឹកស្អាត ដើម្បីកំចាត់កំទេចកំទីធូលីរួចយកស្កុតពណ៌ខៀវទៅរុំពីជុំវិញចង្កៀងរថយន្ត
- ជូតសំអាតចង្កៀងនីមួយៗជាលក្ខណៈរង្វង់ចុះឡើងៗប្រហែលជា១០នាទីសំរាប់ ចង្កៀងម្ខាងៗ
- ជន្លក់ក្រដាស់គ្រឿមទៅក្នុងទឹកត្រជាក់ប្រហែល១០នាទីរួចយកជូតសំអាតនៅលើចង្កៀងក្នុងទិសដៅតែមួយដដែលៗ ដោយក្នុងពេលជូតត្រូវធ្វើឡើងជាមួយនឹងការបាញ់ទឹកត្រជាក់
- លាងសំអាតជាមួយនឹងទឹកលាងកញ្ចក់
- ជូតម្តងទៀតជាមួយក្រដាស់គ្រើម គឺជូតពីក្រោមឡើងលើក្នុងមុំ ៩០ដឺក្រេ បន្ទាប់មកសំអាតជាថ្មីជាមួយទឹកលាងកញ្ចក់
- ប៉ូលាចង្កៀងរថយន្តជាមួយនឹងថ្នាំប៉ូលា
- បកស្កុតពណ៌ខៀវដែលរុំជុំវិញចង្កៀងចេញរួចធ្វើការសំអាតជាការស្រេច៕