ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ស្ងាត់ៗ! លេចមុខរថយន្តអគ្គិសនី BMW i7 ដើម្បីប្រជែង Mercedes EQS

ស្ងាត់ៗ! លេចមុខរថយន្តអគ្គិសនី BMW i7 ដើម្បីប្រជែង Mercedes EQS

បន្ទាប់ពីបានប្រកាសថានឹងផលិតរថយន្តអគ្គិសនីម៉ូដែល i4 រួចមក ក្រុមហ៊ុន BMW ក៏បានបញ្ជាក់ថា នឹងបញ្ចេញរថយន្តអគ្គិសនីផ្សេងទៀតដូចជា iNext និង iX3 SUV ផងដែរ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះគេប្រមាញ់បានរូបថតជាច្រើនសន្លឹកនៃរថយន្ត BMW 7 Series ប្រើប្រាស់ថាមពលអគ្គិសនី ដែលទំនងត្រូវគេហៅថា i7 ដើម្បីប្រជែងនឹងរថយន្ត Mercedes EQS។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

i7 ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងត្រកូល 7 Series ជាមួយនឹងម៉ូដែលប្រើម៉ាស៊ីនសាំង និងម៉ាស៊ូតធម្មតា ព្រមទាំងម៉ូដែលប្រើម៉ាស៊ីន Plug-in Hybrid ផងដែរ។ យោងតាមរបាយការណ៍បានឱ្យដឹងថា BMW i7 នឹងប្រើកញ្ចប់អាគុយកម្លាំង ៨០គីឡូវ៉ាត់ម៉ោង ដល់ ១២០គីឡូវ៉ាត់ម៉ោង។

តាមរយៈការប្រើប្រាស់កញ្ចប់អាគុយធំបែបនេះ រថយន្តអគ្គិសនី BMW i7 អាចមានចម្ងាយបើកបរដល់ ៧០០គីឡូវ៉ាត់រាល់ពេលសាកភ្លើងពេញម្តង។ ក្នុងនោះដែរ ក៏មានពាក្យចចាមអារ៉ាមនិយាយថា រថយន្តនេះនឹងចែកជា ២ម៉ូដែល គឺ i7 ធម្មតា និង i7S ហើយមានកម្លាំងដល់ ៦៥០សេះ និងអាចចេញលក់នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម