ភីកអាប់ Nissan Navara SL Warrior ២០២៣ កែកុនប្រព័ន្ធជើងក្រោមថ្មី បង្ហាញខ្លួននៅអូស្ត្រាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនកែច្នៃរថយន្តមានឈ្មោះថា Premcar នៅប្រទេសអូស្តា្រលី បានសហការជាមួយក្រុមហ៊ុន Nissan ក្នុងការផលិតរថយន្តភីកអាប់ Nissan Navara SL Warrior ស៊េរីឆ្នាំ ២០២៣ ថ្មី ​សម្រាប់​អតិថិជន​ដែល​ចូលចិត្តបើកបរផ្លូវលំបាក ឬ Off-Road មានតម្លៃចាប់ពី ៤០ ៣១៦ ដុល្លារ ដល់ ៤២ ០៥៤ ដុល្លារ ដែលគ្រោង​បង្ហាញខ្លួន​នៅ​ក្នុង​ខែ​សីហា ឆ្នាំ ២០២២នេះ។

រថយន្តភីកអាប់នេះផ្អែកលើរថយន្ត Nissan Navara របស់អូស្រ្តាលីដែលមានរចនាប័ទ្ម និងការធ្វើឲ្យប្រសើរនៅតួគ្រោងឆ្អឹងដែលជាគោលដៅរដើម្បីធ្វើឲ្យមានសមត្ថភាពបើកបរនៅលើគ្រប់ស្ថានភាពកាន់តែខ្លាំងជាងមុន ដែលដូចទៅនឹងរថយន្ត Pro-4X Warrior។

ពាណិជ្ជកម្ម

ចាប់ផ្តើមជាមួយនឹងផ្នែកខាងក្រៅ Navara SL Warrior ត្រូវបានកែប្រែរូបរាងអោយកាន់តែអំណាច ដោយបំពាក់ដោយរបារដែកពណ៌ខ្មៅ រួមបន្ថែមជាមួយដែកអូសសណ្តោង កាងការពារផ្នែកខាងក្រោមពណ៌ខ្មៅ និងស្ទីគ័រអក្សរ Warrior នៅខាងមុខផងដែរ។

ខណៈនៅ​ផ្នែក​ខាង​ក្រោយ​ក៏មាន​ឧបករណ៍​សណ្តោង​ដែល​មានកម្លាំង​អូស​ទាញ​បានដល់​ទម្ងន់ ៣ ៥០០ គីឡូក្រាម ។ លើសពីនេះ បានបំពាក់ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ថ្មី ស្រោបដោយសំបកកង់ Cooper Discoverer All Terrain AT3 (272/70/R17)។

សំខាន់ជាងនេះទៅទៀត ប្រព័ន្ធ suspension ត្រូវបានលើក ៤០ ម.ម ដែលធ្វើឲ្យរថយន្តនេះមានកំពស់ខ្ពស់ពីដី ២៦០ ម.ម និងកាត់បន្ថយនូវការរលាក់តិចជាងមុន ហើយបូករួមទាំងបូម dampers និង jounce bumpers ថ្មីផងដែរ។

រីឯនៅផ្នែកខាងក្នុងបានបំពាក់ជាមួយអេក្រង់អេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ និងកុងទ័រព័ត៌មាន analogue ទំហំ ៧ អ៊ីញ ឧបករណ៍បំពងសំឡេងចំនួន ៦ ចំនុច កាំមេរ៉ាជំនួយពេលចូលចត និងរន្ធសាក USB ជាដើម។

រថយន្តនេះដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ​ ២,៣ លីត្រ twin-turbo ដែលអាចផលិតកម្លាំបាន ១៨៨ សេះ​ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៦ វគ្គ និងអូតូ ៧ វគ្គ ប៉ុង២ វិលកង់ទាំងអស់៕

Sponsored