ឡានវ៉ែនអគ្គិសនី VW ID. Buzz លក់ដាច់អស់គ្មានសល់លើទឹកដីអឺរ៉ុប

[ទីផ្សារបរទេស] រថយន្តអគ្គិសនី ID. Buzz របស់ Volkswagen បាន​លក់​ដាច់​អស់​លើ​ទឹកដីអឺរ៉ុប មុន​ពេលដែល​រថយន្តនេះ​ចាប់​ផ្ដើម​ការដឹក​ជញ្ជូនជូនអតិថិជនទៅទៀត ដោយការដឹកជញ្ជូននៅសល់ពេលប៉ុន្មានខែទៀតឯណោះ។

ការលក់ទុកមុនពេលនេះ បានឡើងដល់ ១ម៉ឺនគ្រឿង ដោយក្នុងនោះប្រទេសន័រវេសបានទិញយក ៣៤០០គ្រឿង, ប្រទេស​អាល្លឺម៉ង់ ទិញយក ២៥០០​គ្រឿង ខណៈដែលប្រទេសប៊ែលហ្សិក និងប្រទេសហូឡង់ ទិញយក​ ២១០០គ្រឿង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Automotive News Europe។

ពាណិជ្ជកម្ម

ត្បិតថាការផលិតរថយន្ត ID. Buzz បានចាប់ផ្ដើមកាលពីខែឧសភា ប៉ុន្តែអតិថិជនរំពឹងថានឹងបានរថយន្តនេះជិះនៅក្នុងខែ​តុលា​ខាង​មុខសម្រាប់ទីផ្សារអឺរ៉ុប ខណៈដែលសហរដ្ឋអាមេរិកនឹងបានប្រើប្រាស់​នៅ​ដើម​ឆ្នាំ២០២៤។

សម្រាប់ឆ្នាំ២០២២នេះ Volkswagen បានដាក់គោលដៅផលិតរថយន្ត ID. Buzz ឲ្យបាន ១៥ ០០០គ្រឿង និង​ដំឡើង​ដល់ ៦​ម៉ឺន​គ្រឿងនាឆ្នាំក្រោយ និងឆ្នាំបន្ទាប់គ្រោងផលិតឲ្យបាន ១៣ម៉ឺនគ្រឿង។ នេះមានន័យថារថយន្ត ID. Buzz អាច​នឹង​មាន​ដាក់​លក់​វិញ​ក្នុង​ពេលឆាប់ៗខាងមុខ៕

Sponsored