ក្រុមហ៊ុនផលិតរថយន្ត Polestar បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Polestar 5 និង Polestar 7 ដែលជារថយន្តសេរ៊ីថ្មីរបស់ខ្លួន ហើយ Polestar 5 គ្រោងនឹងចេញលក់នៅឆមាសទី២ ក្នុងឆ្នាំ២០២៥ នេះ។
បើនិយាយពីការរចនារបស់ Polestar 5 គឺមានរូបរាងស្ព័រ និងមានការរចនាស្រដៀងនឹង Porsche Taycan និង Tesla Model S ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៨៨៤ សេះ ផ្គួបជាមួយអាគុយទំហំ ១០៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨២គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
សម្រាប់ Polestar 7 វិញ ជាប្រភេទ SUV ខ្នាតតូចដែលមានរូបរាងសាមញ្ញាជាង Polestar 4 ពោលគឺស្ថិតនៅចន្លោះ Polestar 3 និង 4 ។ ក្នុងនោះ ក្រុមហ៊ុនបានប្រកាសថា Polestar 7 នឹងត្រូវផលិតនៅអឺរ៉ុប ដែលជាផ្នែកមួយនៃផែនការនៃការផ្លាស់ប្តូរទៅប្រើស្ថាបត្យកម្ម ឫក៏គ្រោងឆ្អឹងតែមួយសម្រាប់ត្រកូលទាំងមូល៕