[បរទេស] រថយន្តអគ្គសិនី ORA Funky Cat ឬ ORA Good Cat របស់ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor ប្រទេសចិន បានទទួលការវាយតម្លៃសុវត្ថិភាពពីអង្គភាពវាយតម្លៃ Euro NCAP ជាមួយការទទួលបាននៅចំណាត់ថ្នាកកម្រិតផ្កាយ៥។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី ORA Funky Cat ឬ ORA Good Cat បានទទួលពិន្ទុទៅលើការ៖
- ការការពារអ្នកដំណើរពេញវ័យ ៩២ ភាគរយ
- ការពារអ្នកដំណើរវ័យក្មេង ៨៣ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ចំនួន ៧៤ ភាគរយ
- ប្រព័ន្ធសុវត្តិភាពទូទៅរបស់រថយន្តសរុប ៨៣ ភាគរយ
រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ១៤៣ សេះ ដល់ ១៧១ សេះ ផ្គួបជាមួយអាគុយលីចូមទំហំ ៦៣,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០១ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
ជាមួយគ្នានេះ អគ្គលេខាធិការរបស់ Euro NCAP លោក Michiel van Ratingen បាននិយាយដូច្នេះថា “យើងបានឃើញលទ្ធផលល្អពីក្រុមហ៊ុនផលិតរបស់ចិនមួយចំនួន។ នៅឆ្នាំនេះ Euro NCAP នឹងសាកល្បងរថយន្តចិនច្រើនជាងអ្វីដែលធ្លាប់ធ្វើ ហើយ Great Wall ពិតជាកំណត់ស្តង់ដារសម្រាប់ក្រុមហ៊ុនដទៃធ្វើតាម៕