រថយន្ត Wuling Hongguang Mini EV អាចលក់ចេញបានសរុបរហូតដល់ ៣០ ៧០៦គ្រឿងនៅក្នុងខែកក្កដា ដែលជាតួលេខលក់ប្រចាំខែខ្ពស់បំផុតចាប់តាំងពីរថយន្តនេះបានចេញលក់តាំងពីខែកក្កដា ឆ្នាំ២០២០មក។
តួលេខលក់ដ៏ច្រើនក្នុងមួយខែនេះក៏បានបញ្ជាក់អំពីទំហំផលិតខ្ពស់របស់ក្រុមហ៊ុន SAIC-GM-Wuling ផងដែរ។ រថយន្តលក់ដាច់ជាងគេទីពីរនៅប្រទេសចិនគឺរថយន្ត Tesla Model 3 ដែលលក់ចេញបានពាក់កណ្ដាលរថយន្ត Mini EV តែប៉ុណ្ណោះ។
ចំណុចទាក់ទាញធំបំផុតរបស់រថយន្ត Hongguang Mini EV គឺដោយសារតែវាមានតម្លៃទាក់ទាញខ្លាំង គឺចាប់ពីប្រមាណ ៤១០០ដុល្លារ ទៅ ៥៥០០ដុល្លារប៉ុណ្ណោះ ហើយវាក៏មានថ្លៃជួសជុលទាបផងដែរ។
រថយន្តអគ្គិសនីខ្នាតតូចនេះមានផ្ដល់ជម្រើសអាគុយចំនួនពីរដែលមានទំហំ ៩,៣kWh អាចជិះបានចម្ងាយ ១២០គីឡូម៉ែត្រ និងមួយទៀតមានទំហំ ១៣,៩kWh អាចជិះបាន ១៧០គីឡូម៉ែត្រ៕