[ទីផ្សារបរទេស] ក្រុមហ៊ុនផលិត Audi បានធ្វើការនាំយករថយន្តអគ្គិសនីសុទ្ធ Audi Q6 e-tron Performance ស៊េរថ្មីចុងក្រោយ នៅឯពិព័រណ៍រថយន្ត Motor Expo 2024 នៅប្រទេសថៃ ជាមួយតម្លៃលក់ផ្លូវការចាប់ពី ១៣៧ ៧០៤ ដុល្លារ ។
Audi Q6 e-tron Performance ផលិតឡើងនៅលើគ្រោងឆ្អឹង Premium Electric Platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣២២ សេះ និងកម្លាំងរមួល ៤៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧១៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយសាកថ្មពីស្ថានីយល្បឿនលឿនពី ១០-៨០% ប្រើរយៈពេល ២២ នាទីប៉ុណ្ណោព ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានប៉ាណាទំហំធំគ្មានស៊ុប អបសងខាងចង្កៀងមុខប្រភេទ Matrix-LED ព្រមទាំងប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២០ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១,៩ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១៤,៥ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងអេក្រង់ touchscreen ទំហំ ១០,៩ អ៉ីញ សម្រាប់អ្នកដំណើរការមុខផងដែរ ៕