ឡានអគ្គិសនីសុទ្ធ BMW iX1 ចាប់ផ្តើមចូលរោកចក្រផលិតជាផ្លូវការហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានចាប់ផ្តើមការផលិតរថយន្ត BMW iX1 ជាផ្លូវការនៅក្នុងទីក្រុង Regensburg ប្រទេសអាឡឺម៉ង់ មុនពេលការចែកចាយលើកដំបូងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ រថយន្ត Crossover អគ្គិសនីសុទ្ធត្រូវបានដាក់បង្ហាញកាលពីខែឧសភា ហើយគ្រោងនឹងដាក់លក់នៅទីផ្សារអឺរ៉ុប និងចិន។

រថយន្តអគ្គិសនីសុទ្ធ BMW iX1 បំពាក់ដោយអគុយទំហំ ៦៦,៥ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយរហូតដល់ ៤៣៧ គីឡូម៉ែត្រក្នុងការសាកថ្មម្តង បើយោងតាមក្រុមហ៊ុន BMW ។ ជាមួយគ្នានេះ បើប្រៀបធៀបជាមួយម៉ូដែល BMW X1 ប្រើថាមពលចំហេះក្នុង មានល្បឿនលឿន ​១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៥,៧ វិនាទីជាមួយកម្លាំង ៣១៣ សេះ ។ បើនិយាយពីការសាកថ្មវិញ iX1 មានសមត្ថភាពខ្លាំងដល់ទៅ ១២៧ គីឡូវ៉ាត់ តែមិនមែនជារឿងគួរអោយចាប់អារម្មណ៍ខ្លាំងពេកនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះទេ។

ពាណិជ្ជកម្ម

សម្រាប់រថយន្ត BMW iX1 មានតម្លៃលក់ចាប់ពី ៥៦ ៩៩០ ដុល្លារនៅក្នុងប្រទេសអាឡឺម៉ង់ ហើយបច្ចុប្បន្ន BMW មិនមានគម្រោងផ្តល់ជូនរថយន្តនេះនៅទីផ្សារអាមេរិកខាងជើងទេ។ ការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលបានផ្តល់ឲ្យសហរដ្ឋអាមេរិកនិងកាណាដាតម្រូវការដែលមិនធ្លាប់មានពីមុនមកឡើយ។

គួរបញ្ជាក់ផងដែរ BMW iX1 នឹងចូលរួមជាមួយរថយន្ត BMW i4, BMW i7 ប្រភេទ sedans និង iX3 និង iX SUVs នៅក្នុងត្រកូលអគ្គិសនីសុទ្ធរបស់ BMW ។ ខណៈ រថយន្តប្រភេទ Crossover អគ្គិសនីមួយទៀតគឺ iX2 ស្ថិតនៅក្នុងដំណើរការផលិត ហើយត្រូវបានគេរំពឹងថានឹងចេញលក់នៅឆ្នាំ ២០២៤។ បន្ថែមពីនេះ គេនៅមិនទាន់ដឹងថា BMW មានគម្រោងដាក់លក់ iX2 នៅអាមេរិកឬអត់នៅឡើយទេ៕

Sponsored